ញ៉ាក់សាច់! ភូមិគ្រឹះ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា អាចច្រលំហ្គារាសលក់ឡានបាន បើឡានច្រើនម្លឹងៗ..(មានវីដេអូ)

ហ្វេសប៊ុក៖ ដូចដែលពុកម៉ែបងប្អូនបានដឹងហើយថា ខ្សែជីវិតអតីតពលករប្រទេសកូរ៉េ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដែលកើតចេញពីត្រកូលកសិករ និង មានដើមកំណើតនៅខេត្តព្រៃវែង ហើយក៏ជាអ្នកតស៊ូខ្លាំងបំផុតដើម្បីចាកចេញពីភាពក្រីក្រដោយអ្នកឧកញ៉ាបានឆ្លងកាត់ព្យុះភ្លៀងរាប់មិនអស់ក្នុងជីវិតរហូតក្លាយឈ្មោះជាឧកញ៉ា និង បច្ចុប្បន្នមានឈ្មោះជា អ្នកឧកញ៉ា ដែលមានលុយវាល់លានដុល្លារ មានជំនួញធំៗជាច្រើន និង ជាសប្បុរសជនដ៏ល្បីល្បាញមួយរូបផងដែរ។

ជាងនេះទៅទៀត អគ្គនាយក ឡេង ណាវ៉ាត្រា គ្រុប អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ក៏ជាបុគ្គលមួយរូបដែលប្រើជីវិតយ៉ាងសាមញ្ញាបំផុតក្នុងការរស់នៅប្រចាំថ្ងៃ បើទោះបីមានងារជាអ្នកឧកញ៉ា និងមានលុយវាល់លានក៏ដោយ ។

ជាមួយគ្នានេះ ប្រសិនបើក្រឡេកទៅមើលជីវិតផ្ទាល់ខ្លួនវិញ អ្នកឧកញ៉ា ត្រូវបាន មហាជនស្គាល់ថា ជាស្វាមីដែលល្អ ជាលោកប៉ាគម្រូម្នាក់ សម្រាប់កូនៗ ជាក់ស្តែង ថ្មីៗនេះ រូបលោកក៏ទើបហ្នឹងកាដូរថយន្តទំនើប Luxus 570 ២គ្រឿង ឲ្យភរិយា ទុកជិះលេង។

អ្វីដែលកាន់តែគួរឲ្យចាប់អារម្មណ៍ ហើយ មហាជនភាគច្រើន មិនធ្លាប់បានដឹងពីមុននោះគឹ បរិវេណភូមិគ្រឹះ អ្នកឧកញ៉ា ស្ទើរតែច្រលំហ្នឹង ហ្គារ៉ាសលក់ឡានទៅហើយ មានគ្រប់ពណ៌ មានគ្រប់ស៊េរី ភាគច្រើនសុទ្ធតែជា រថយន្តថ្លៃៗទាំងអស់ តម្រៀបជួរគ្នា ធ្វើឲ្យមហាជនស្ងើច គ្រប់ៗគ្នា៕

Add a Comment

Your email address will not be published. Required fields are marked *