ជាផ្សារគំរូមែន! អាជីរករផ្សារដងទង់ ខេត្តកោះកុង នាំគ្នាផ្អើលបិទតូបខ្លួនឯងភ្លាមៗ ក្រោយរកឃើញអ្នកជំងឺកូវីដ-១៩

នៅថ្ងៃទី ២ ខែកក្កដា ឆ្នាំ ២០២១ នេះ យោងតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះ Dara Pov បានឱ្យដឹងថា ក្រុមអាជីវករនៅផ្សារដងទង់ ដែលមានទីតាំងស្ថិតនៅក្រុងខេមរភូមិន្ទ ខេត្តកោះកុង បានស្ម័គ្រចិត្តនាំគ្នាបិទផ្សារដងទង់ជាបណ្តោះអាសន្នសិន ក្រោយរកឃើញមានអ្នកវិជ្ជមានជំងឺកូវីដ-១៩ ។

បន្ទាប់ពីរកឃើញមានអ្នកជំងឺកូវីដ-១៩ ជាប់ពាព័ន្ធជាមួយអាជីវករនៅផ្សារដងទង់ ក្រុមអាជីរករក៏បានសម្រេចនាំគ្នាផ្អាកសកម្មភាពលក់ដូរជាបន្តបន្ទាប់ ។ ដោយគិតត្រឹមថ្ងៃទី ២ ខែកក្កដា ឆ្នាំ ២០២១ នេះ ក្រុមអាជីរករទាំងអស់បានផ្អាកសកម្មភាពអាជីវកម្មទាំងស្រុងហើយ នៅក្នុងផ្សារមានទិដ្ឋភាពស្ងាតជ្រងំ បិទទ្វារគ្រប់តូបលក់ដូរ ។ ដូចមានការលើកឡើងរបស់ម្ចាស់គណនីខាងលើថា «មិនបាច់អាជ្ញាធរបិទទេ ផ្សារដងទង់អាជីវករបិទឯងខ្លាចមីស៊ីលអត់សំឡេងវាយប្រហារ» ។

គួររំឭកបន្ថែមថា កាលពីថ្ងៃទី ១ ខែកក្កដា ឆ្នាំ ២០២១ ចៅសង្កាត់រងទី ២ លោក តើ ប៊ូ រួមសហការជាមួយក្រុមគ្រូពេទ្យ បានចុះទៅណែនាំក្រុមអាជីរករនៅផ្សារ និង ប្រជាពលរដ្ឋ ដែលចេញចូលផ្សារដងទង់ទាំងអស់ ដែលមានទំនាក់ទំនងជាមួយអ្នកជំងឺកូវីដ-១៩ ឱ្យប្រញាប់ទៅយកសំណាកនៅវិទ្យាល័យកោះកុងជាបន្ទាន់ និង ធ្វើចត្តាឡីស័កនៅផ្ទះប្រសិនបើមានការសង្ស័យ ៕

Add a Comment

Your email address will not be published. Required fields are marked *