ចប់បាត់ហើយ! ធ្វើតេស្តអ្នកនៅផ្សារអូឡាំពិក ៤៨ នាក់ ស្រាប់តែរកឃើញកើតកូវីដ-១៩ ជិតពាក់កណ្ដាល

ក្រុមគ្រូពេទ្យ ODCTM នៅថ្ងៃទី ១ ខែកក្កដា ឆ្នាំ ២០២១ បានចុះយកសំណាកលើកទី ១ នៅទីតាំងផ្សារអូឡាំពិក ផ្លូវ ២៨៦ សង្កាត់អូឡាំពិក ទាំងយប់ ក្នុងចំណោមអ្នកយកសំណាកចំនួន ៤៥ នាក់ និងបានរកឃើញវិជ្ជមានកូវីដ-១៩ ចំនួន ១៨ នាក់ផងដែរ ។

ជុំវិញករណីនេះ តាមរយៈសមត្ថកិច្ចនគរបាល បានបញ្ជាក់លម្អិតឱ្យដឹងថា ក្រុមគ្រូពេទ្យបានយកសំណាកអ្នកនៅផ្សារអូឡាំពិកចំនួន ៤៥ នាក់ រួមមាន អាជីវករផ្សារអូឡាំពិកចំនួន ៤ នាក់ សន្តិសុខផ្សារ ១៣ នាក់ កម្លាំងរបស់គណៈកម្មការផ្សារ ២៨ នាក់ សរុបចំនួន ៤៥ នាក់ ដែលក្នុងនោះ ត្រូវបានក្រុមគ្រូពេទ្យ រកឃើញអ្នកវិជ្ជមាន-១៩ ចំនួន ១៨ នាក់ តែម្ដង ។

យ៉ាងណាមិញ ក្រោយមានករណីផ្ទុះពាក់ព័ន្ធបែបនេះ នៅព្រឹកថ្ងៃទី ០២ ខែកក្កដា ឆ្នាំ ២០២១ នេះ គណៈកម្មការគ្រប់គ្រងផ្សារអូឡាំពិក បានប្រកាសឱ្យបងប្អូនអាជីវករអូឡាំពិកទាំងអស់ អញ្ជើញទៅយកសំណាក នៅវិទ្យាល័យទួលស្វាយព្រៃ ផ្លូវ ១៩៩ សង្កាត់ទួលស្វាយព្រៃ ២ ខណ្ឌបឹងកេងកង ឱ្យបានគ្រប់ៗគ្នា ដើម្បីកាត់ផ្ដាច់ខ្សែចម្លង និង ទប់ស្កាត់ការរាល ជាដើម ៕

Add a Comment

Your email address will not be published. Required fields are marked *