ក្តៅៗតារាចម្រៀងម្នាក់ទៀតហើយ! ភរិយា មង្គល ទីណា តេស្តឃើញវិជ្ជមានកូវីដ-១៩ ពាក់ព័ន្ធនឹងផ្សារដងទង់ ខេត្តកោះកុង

មុននេះបន្តិច នៅរសៀលថ្ងៃទី ០២ ខែកក្កដា ឆ្នាំ ២០២១ មហាជនអ្នកគាំទ្រ និង មិត្តក្នុង-ក្រៅរង្វង់សិល្បៈ ដែលបានស្គាល់តារាចម្រៀងប្រចាំផលិតកម្មថោន លោក មង្គល ទីណា ហាក់មានអារម្មណ៍ព្រួយបារម្ភយ៉ាងខ្លាំង បន្ទាប់ពីភរិយារបស់លោកបានរកឃើញវិជ្ជមានកូវីដ-១៩ ហើយលោក មង្គល ទីណា បានធ្វើតេស្តរកឃើញអវិជ្ជមាន ។

គួរឱ្យដឹងថា លទ្ធផលរកឃើញភរិយារបស់តារាចម្រៀង មង្គល ទីណា វិជ្ជមានកូវីដ-១៩ នេះ ក៏ព្រោះតែលោក និង ភរិយា ជាអជីវករនៅផ្សារដងទង់ នាខេត្តកោះកុង ហើយនៅថ្ងៃទី ២ ខែកក្កដា ឆ្នាំ ២០២១ នេះ អាជីវករទាំងអស់នាផ្សារដងទង់ តម្រូវធ្វើតេស្តយកសំណាកគ្រប់ៗគ្នា ទើបភរិយារបស់រកឃើញឆ្លង ៕

Add a Comment

Your email address will not be published. Required fields are marked *