គេញ៉ាមគេ! ដំរីមួយក្បាល ល្បីបោកបុកទម្លុះផ្ទះអ្នកភូមិ លួចអង្ករស៊ីនោះ ឥលូវបំបុកចូលផ្ទះមួយទៀតហើយ(វីដេអូ)

សត្វដំរីមួយក្បាល ដែលបុកទម្លុះចូលជញ្ជាំងចង្ក្រានបាយរបស់ផ្ទះគេ ដើម្បីលួចស៊ីកញ្ចប់បាយ អង្ករនោះ ឥលូវនេះ បានបំបុកចូលក្នុងផ្ទះមួយទៀតហើយទាំងកណ្ដាលអធ្រាត្រ ដើម្បីលួចស៊ីចំណីឆ្មារ ។

សត្វដំរីព្រៃឈ្មោលមួយក្បាល វ័យ ៤០ ឆ្នាំ ឈ្មោះ Plai Bunchuay បានហិតក្លិនអាហារ និងបំបុកចូលក្នុងផ្ទះ អ្នករស់នៅក្នុងស្រុក Hua Hin ភាគខាងត្បូងប្រទេសថៃ កាលពីយប់ថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ ២០២១ កន្លងទៅ ។

ដំរីមួយក្បាលនេះ ទទួលបានចាប់អារម្មណ៍ពាសពេញបណ្ដាញសង្គម កាលពីដើមសប្ដាហ៍កន្លងទៅ នៅពេលវាបំបុកទម្លុះចូលជញ្ជាំងចង្ក្រានបាយរបស់ផ្ទះអ្នកភូមិ ដើម្បីលួចកញ្ចប់ថង់ អង្ករ កញ្ចប់បាយរបស់គេ ។

រំលងបានមួយសប្ដាហ៍ មកដល់យប់ថ្ងៃទី ២៩ កន្លងទៅនេះ ដំរីធំមួយក្បាលនេះ បានវិលត្រឡប់ចូលស្រុកវិញ ដោយលើកនេះ រូបវាចាប់ចិត្តលើចំណីឆ្មារម្ដង ។ គួរឱ្យដឹងថា ក្រោយរីករាយក្នុងការស៊ីចំណីឆ្មារដែលម្ចាស់ផ្ទះដាក់ក្នុងចានសម្រាប់សត្វចិញ្ចឹមខ្លួនរួចរាល់ហើយនោះ ដំរី Bunchuay ក៏បានចាកចេញពីផ្ទះអ្នកភូមិនោះ វិលត្រឡប់ចូលព្រៃវិញ ដោយគ្មានបំផ្លិចបំផ្លាញអ្វីក្នុងផ្ទះនោះទេ ៕

Add a Comment

Your email address will not be published. Required fields are marked *