កាន់តែកើនកំដៅហើយ! ថ្ងៃនេះ កម្ពុជារបូតអ្នកជំងឺកូវីដ ៣២ នាក់ទៀតហើយ ត្រឹមពេល ២៤ ម៉ោង

នៅថ្ងៃទី ០២ ខែកក្កដា ឆ្នាំ ២០២១ នេះ ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា បានផ្ដល់ព័ត៌មានឱ្យបានដឹងថា ថ្ងៃនេះ កម្ពុជារកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ៩៦៦ នាក់ ជាសះស្បើយ ៦៥០ នាក់ និង មានអ្នកស្លាប់ដល់ទៅ ៣២ នាក់។

ជុំវិញករណីតួលេខអ្នកស្លាប់ទាំង ៣២ នាក់ ដោយសារជំងឺកូវីដ-១៩ នៅក្នុងថ្ងៃនេះ គឺជាករណីដំបូង ក៏ដូចជាករណីទី ១ នៅកម្ពុជា ដែលមានអ្នកស្លាប់ច្រើនជាងគេបំផុត ក្នុងរយៈពេលមួយថ្ងៃ ដែលនាំឱ្យចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ សរុបនៅកម្ពុជា កើនឡើងដល់ ៦៦០ នាក់ហើយ គិតត្រឹមថ្ងៃទី ០២ កក្កដា នេះ ។

គួរឱ្យដឹងផងដែរថា គិតត្រឹមថ្ងៃទី ០២ ខែកក្កដា ឆ្នាំ ២០២១ នេះ ចំនួនករណីឆ្លងកូវីដ-១៩ ក្នុងប្រទេសកម្ពុជារួមមាន៖
– ករណីឆ្លងសរុបទូទាំងប្រទេសឡើងដល់ ៥២៣៥០ នាក់
– អ្នកជាសះស្បើយមានចំនួន ៤៥៥០៨នាក់
– អ្នកស្លាប់ចំនួន ៦៦០ នាក់ ៕
សូមអានសេចក្ដីលម្អិតនៅខាងក្រោម ៖

Add a Comment

Your email address will not be published. Required fields are marked *