ពុទ្ធោស្លុតចិត្តណាស់! បុរសពិ.ការ.ភ្នែកម្នាក់បាត់ពីផ្ទះ លុះ១ម៉ោងក្រោយមក សាច់ញាតិទទួលដំណឹងយ៉ាងរន្ធ.ត់ (ចូលរួមរំលែកទុក្ខ និងសោកស្តាយផង)

រាជធានីភ្នំពេញ ៖ បុរសម្នាក់ពិ.ការ.ភ្នែក និងមានសតិមិនប្រក្រតី ដោយសារតែជំ.ងឺរលា.កស្រោ.មខួរ.ក្បាល បានបាត់បង់ជីវិតយ៉ាងអា.ណោច.អា.ធ័ម បន្ទាប់ពីដើរកាន់ឈើច្រត់ឆ្លងផ្លូវ ក៏ជួបគ្រោះថ្នាក់ច.រា.ច.រណ៍ ត្រូវរថយន្តបុ.កយ៉ាងពេញទំហឹង ។

ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង១០និង១០នាទីយប់ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២១ ត្រង់ចំណុចខាងជើងស្តុបហាងលក់រថយន្តប្រមាណ៥០០ម៉ែត្រ តាមបណ្ដោយផ្លូវ៦០ម៉ែត្រ ស្ថិតក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្តមួយគ្រឿងម៉ាកព្រូស មិនចាំស្លា.កលេខ ធ្វើដំណើរតាមបណ្ដោយផ្លូវ៦០ម៉ែត្រ ក្នុងទិសដៅពីជើងទៅត្បូង និងក្នុងល្បឿនយ៉ាងលឿន។ លុះមកដល់ចំណុចកើតហេតុខាងលើ រថយន្តនោះក៏បានជ្រុលចង្កូតទៅបុកបុរសរ.ង.គ្រោះដែលកំពុងដើរឆ្លងផ្លូវយ៉ាងពេញទំហឹង បណ្តាលឲ្យបុរសរងគ្រោះខ្ទាតផ្លោងបោ.កក្បាលនឹងផ្លូវរងរ.បួ.សបែ.កក្បាលធ្ងន់.ធ្ងរ។ ចំណែកឯរថយន្តបង្កមិនបានឈប់ចុះមកធ្វើការដោះស្រាយអ្វីនោះទេ បែរជាបន្ថែមល្បឿនបើកគេចចេញពីកន្លែងកើតហេតុបាត់ស្រមោលតែម្តង។ ភ្លាមៗនោះក៏មានស.ម.ត្ថ.កិច្ចមូលដ្ឋាន រួមទាំងរថយន្តរបស់គ្លីនិកឯកជនបានដល់កន្លែងកើតហេតុ ដើម្បីដឹកជនរ.ង.គ្រោះយកទៅសង្គ្រោះដែរ ប៉ុន្តែជាអកុសលបុរសរងគ្រោះបានបាត់បង់ជីវិតទៅហើយ។ សមត្ថកិច្ចមូលដ្ឋានក៏បានធ្វើការស្រាវជ្រាវស្វែងរកសាច់ញាតិជនរងគ្រោះ និងបានជូនដំណឹងទៅសាច់ញាតិឲ្យមកកន្លែងកើតហេតុភ្លាមៗផងដែរ។

តាមប្រភពព័ត៌មានពីសាច់ញាតិជនរងគ្រោះបានរៀបរាប់ប្រាប់ឲ្យដឹងថា ជនរងគ្រោះដែលបាត់បង់ជីវិតខាងលើឈ្មោះ ចាន់ សុភាព ភេទប្រុស អាយុ៣១ឆ្នាំ ស្នាក់នៅសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

តាមប្រភពពីសាច់ញាតិបានឲ្យដឹងទៀតថា ជនរងគ្រោះពិការភ្នែកទាំងសងខាង និងមានស.តិមិនប្រក្រតីនោះទេ ដោយសារតែរយៈពេល៥ឆ្នាំកន្លងទៅនេះ ជនរងគ្រោះបានមានជំ.ងឺរ.លា.ក.ស្រោម.ខួរ.ក្បាលរុាំ.រ៉ៃ រហូតធ្វើឲ្យជនរងគ្រោះក្លាយខ្លួនទៅជាជនពិការយ៉ាងដូច្នេះ។ ចាប់តាំងពីពេលនោះមក ជនរងគ្រោះក្លាយជាមនុស្សរឹងរុះនិយាយមិនស្តាប់គ្នា ហើយក៏ដើរបាត់ពីផ្ទះផងដែរ ប៉ុន្តែត្រូវបានក្រុមគ្រួសារតាមរកយកត្រឡប់មកមើលថែនៅផ្ទះវិញ។ លុះដល់ថ្ងៃកើតហេតុ ដោយសារក្រុមគ្រួសាររបស់ជ.ន.រ.ងគ្រោះបានភ្លេចខ្លួន ក៏ស្រាប់តែបាត់ជនរងគ្រោះពីផ្ទះ រួចក៏ប្រញាប់ប្រញាល់នាំគ្នាតាមរកភ្លាមៗដែរ ប៉ុន្តែរហូតអស់រយៈពេលមួយម៉ោងក្រោយមក ក៏ស្រាប់តែទទួលដំណឹងថាជនរងគ្រោះត្រូវរថយន្តបុ.ក បណ្តាលឱ្យបាត់បង់ជីវិតទៅហើយ។ក្រោយពេលកើតហេតុ ស.ម.ត្ថកិច្ចជំនាញក៏បានធ្វើការវាស់វែង និងបានប្រគល់ស.ពជនរងគ្រោះទៅឱ្យក្រុមគ្រួសារដឹកយកទៅតម្កល់នៅវត្តចាក់អង្រែក្រោម ដើម្បីធ្វើបុណ្យទៅតាមប្រពៃណី៕ «ប្រភព កោះសន្តិភាព»

Add a Comment

Your email address will not be published. Required fields are marked *