អីយ៉ាស្ងាត់ៗស្រាប់តែលោក ដួង វីរៈ សិទ្ធ បានផ្ញើរសារជូពរ ចំថ្ងៃកំណើត ស្រីអូន យ៉ាងដូច្នេះថា…

ភ្នំពេញ៖ ប្រសិនបើនិយាយឈ្មោះ នួន ស៊ីន្ទរី ហៅ ស្រីអូន សម្រស់ធម្មជាតិ ជឿជាក់ថាពុកម៉ែបងប្អូនពិតជាបានស្គាល់ច្បាស់ជាក់ជាមិនខាន ដោយសារតែរូបនាង ត្រូវបានមហាជនជាច្រើនគោរពស្រលាញ់ និងស្ងើចសរសើរមិនដាច់ពីមាត់ឡើយ ក្រោយឃើញជារឿយៗនូវទង្វើសប្បុរសធម៌ចេញពីចិត្តបេះដូង ជួយឈឺឆ្អាលដល់សង្គម អ្នកទីទ័លក្រ និង អ្នកជួបទុកលំបាក ជាហូហែរ លះបង់ទាំងកម្លាំងកាយចិត្តមិនខ្លាចនឿយហត់ រហូតត្រូវបានមនុស្សជាច្រើនដាក់ងារឲ្យថាជា រាជនីចិត្តធម៌ផងដែរ។

ពិតណាស់ ថ្មីៗនេះ ជាថ្ងៃកំណើតរបស់ ស្រីអូន ជាមួយគ្នានេះ គេសង្កេតឃើញ តារាល្បីឈ្មោះជាច្រើន បានអបអរសាទរ ជូនពរយ៉ាងច្រើនកុះករ តាមបណ្តាញសង្គម ធ្វើឲ្យមហាជនរំភើបចិត្តជំនួស តែម្តង។

ដោយឡែក កាលពីយប់ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២១ នេះ គេបានឃើញតារាចម្រៀង និង ជាអ្នកនិពន្ធ ដ៏ល្បីឈ្មោះម្នាក់គឺលោក ដួង វីរៈ សិទ្ធ ដែលបច្ចុប្បន្នកំពុងជ្រកក្រោមផលិកម្មរាម បានបង្ហោះសារជូនពរដល់ ស្រីអូន យ៉ាងដូច្នេះថា៖

“រីករាយថ្ងៃខួបកំណេីត បង ស្រី អូន! ដោយទឹកចិត្តសប្បុរសធម៌ជាច្រេីនដែលបងបានលះបង់ទាំងកំលាំងកាយ កំលាំងចិត្ត ចំពោះសង្គមជាតិ សូមបារមីនិងវត្ថុស័ក្ដិសិទ្ធិទាំងអស់ ជួយ ឃុំគ្រងថែរក្សាបងស្រីនិងក្រុមគ្រួសារអោយជួបតែក្តីសុខនិងជោគជ័យរហូត !…”៕

Add a Comment

Your email address will not be published. Required fields are marked *