អាណិតខ្លាំងពេក! ខេម តារាប្រុសខ្មែរម្នាក់ទៀត ចេញមុខអង្វករឱ្យប្រគល់សត្វតោកម្សត់ទៅម្ចាស់វិញ

ករណីជនជាតិចិនម្នាក់ចញ្ចឹមសត្វតោក្នុងផ្ទះរបស់ខ្លួន នៅតែជាប្រធានបទក្ដៅគួរឲ្យចាប់អារម្មណ៍របស់មហាជនលើបណ្ដាញសង្គម ក្រោយសត្វតោត្រូវបានសមត្ថកិច្ចចម្រុះរាជធានីភ្នំពេញចុះរឹបអូសពីម្ចាស់ ដោយយកទៅរក្សានៅសួនសត្វភ្នំតាម៉ៅកាលពីថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ ២០២១ ។

ដោយឡែក បន្ទាប់ពីធ្វើការរឹបអូសសត្វតោចេញពីម្ចាស់ ព្រមទាំងលេចរូបភាពសត្វតោ និង ម្ចាស់ឱបគ្នាយ៉ាងគួរឲ្យសង្វេគ ក្រោយបែកគ្នាត្រឹមតែ ២ ថ្ងៃនោះ បានធ្វើឲ្យមហាជន ក៏ដូចជាសិល្បករ សិល្បការនីខ្មែរ បានធ្វើការបញ្ចេញមតិលើបណ្ដាញសង្គមរៀងៗខ្លួន ។

ជាក់ស្ដែង ដោយមានចិត្តអាណិតអាសូរសត្វតោ និង ម្ចាស់ខ្លាំងពេក តារាចម្រៀងប្រុសដ៏មានប្រជាប្រិយភាព លោក ខេម បានបញ្ចេញមតិប្រើពាក្យអង្វរករលើបណ្ដាញសង្គមឲ្យប្រគល់សត្វតោនេះជូនម្ចាស់វិញ ។ ក្នុងនោះ តារាប្រុសខ្មែរល្បីឈ្មោះរូបនេះ បានសរសេរយ៉ាងដូច្នេះថា «អង្វរករគួរតែជូនសត្វតោមួយក្បាលនេះជូនគាត់វិញទៅអាណិតណាស់ នៅលើពិភពលោកមានមនុស្សច្រើនណាស់ក៏គេអនុញ្ញាតឱ្យចិញ្ចឹមដែរ» ។

យ៉ាងណាមិញ កន្លងមកមិនត្រឹមតែតារាប្រុសរូបនេះទេ ដែលធ្វើការបញ្ចេញមតិលើបណ្ដាញសង្គម បង្ហាញពីចិត្តអាណិត ព្រមទាំងធ្វើការស្នើសុំប្រគល់តោទៅឲ្យម្ចាស់វិញនោះ គឺមានសិល្បករជាច្រើនទៀត ក៏បានធ្វើការគាំទ្រដូចគ្នាផងដែរ ៕

Add a Comment

Your email address will not be published. Required fields are marked *