អុីយ៉ាចូលដើមខែថ្មីភ្លាម សុគន្ធ និសា ធ្វើរឿងនេះភ្លែត នាំឱ្យមហាជនស្រឡាំងកាំងគ្រប់គ្នា

ជឿជាក់ថាប្រិយមិត្តអ្នកគាំទ្រតារាស្រី សុគន្ធ និសា សុទ្ធតែបានដឹងហើយថា ក្រោយពីជាសះស្បើយពីជំងឺកូ វី ដ-១៩ តារាស្រីរូបនេះ ពុំទាន់បានឡើងឆាកតន្ត្រី ឬថតសម្ដែងក្នុងសិល្បៈឡើយ ព្រោះថាបន្ទាប់ពីជាស្រួលបួលភ្លាមនាងបានកាន់ដៃស្វាមីបណ្ដូលចិត្តឡើងយន្តហោះទៅលម្ហែកាយនៅសហរដ្ឋអាមេរិកមួយរយៈធំឯណោះ ទើបត្រឡប់មកវិញ ។

យ៉ាងណាមិញ ក្រោយត្រឡប់ពីកម្សាន្តពីអាមេរិកចូលមកកម្ពុជាវិញ តារាស្រី សុគន្ធ និសា ក៏ពុំទាន់កាន់មៃក្រូហ្វូនឡើងឆាកវិញឡើយ ដែលក្នុងនោះធ្វើឱ្យមហាជនអ្នកគាំទ្រមានក្ដីនឹករឭកទៅកាន់នាងជាខ្លាំង ។

ដោយក្តីនឹករឭកពីសំណាក់មហាជនច្រើនពេក ណាមួយសុខភាពរបស់នាងក៏បានប្រសើរដែរនោះ ស្រាប់តែនៅដើមខែកក្កដានេះ តារាស្រី សុគន្ធ និសា បានចេញមកបង្ហោះប្រាប់មហាជនថា ខ្លួនបានវិលឡើងឆាកតន្ត្រីវិញហើយ បន្ទាប់ពីផ្អាកអស់ជាច្រើនខែ ។ ទន្ទឹមនឹងការវិលឡើងឆាកជាលើកដំបូងនេះ ពិតធ្វើឱ្យមហាជនអ្នកគាំទ្ររំភើបចិត្តណាស់ ដោយហេតុថាពួកគេខានឮសំឡេងដ៏ពីរោះតារាស្រីរូបនេះយូរហើយ ។

អ្វីដែលធ្វើឱ្យមហាជនកាន់តែចាប់អារម្មណ៍នោះ គឺបន្ទាប់ពីសម្រាកព្យាបាល និង ដើរកម្សាន្តអស់រយៈពេលយ៉ាងយូរ ដល់ពេលត្រឡប់មកវិញលើកនេះ សុគន្ធ និសា សឹងតែធ្វើឱ្យអ្នកគាំទ្រស្រឡាំងកាំង ដោយហេតុថា រូបសម្រស់នាងកាន់តែស្រស់ស្អាតលើសមុន ៕

Add a Comment

Your email address will not be published. Required fields are marked *