ស្លុតចិត្តយ៉ាងខ្លាំងថ្ងៃនេះ! ថ្ងៃនេះ កម្ពុជា មានអ្នកស្លា.ប់ដោយសារកូវីដ-១៩ ស្លា.ប់ ២៦ នាក់

នៅថ្ងៃទី ០១ ខែកក្កដា ឆ្នាំ ២០២១ នេះ ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា បានផ្ដល់ព័ត៌មានឱ្យបានដឹងថា ថ្ងៃនេះ កម្ពុជារកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ៩៩៩ នាក់ ជាសះស្បើយ ៧១៥ នាក់ និងមានអ្នកស្លាប់ដល់ទៅ ២៦ នាក់។

ទន្ទឹមនឹងតួលេខអ្នកស្លាប់ទាំង ២៦ នាក់ ដោយសារជំងឺកូវីដ-១៩ នៅក្នុងថ្ងៃនេះ គឺជាករណីទី ២ នៅកម្ពុជា ដែលមានអ្នកស្លាប់ច្រើនជាងគេ ក្នុងរយៈពេលមួយថ្ងៃ ដែលនាំឱ្យចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ សរុបនៅកម្ពុជា កើនឡើងដល់ ៦២៨ នាក់ហើយ ។

គួរឱ្យដឹងផងដែរថា គិតត្រឹមថ្ងៃទី ០១ ខែកក្កដា ឆ្នាំ ២០២១ នេះ ចំនួនករណីឆ្លងកូវីដ-១៩ ក្នុងប្រទេសកម្ពុជារួមមាន៖
– ករណីឆ្លងសរុបទូទាំងប្រទេសឡើងដល់ ៥១៣៨៤ នាក់
– អ្នកជាសះស្បើយមានចំនួន ៤៤៨៥៨ នាក់
– អ្នកស្លា.ប់ចំនួន ៦២៨ នាក់ ៕
សូមអានសេចក្ដីលម្អិតនៅខាងក្រោម ៖

Add a Comment

Your email address will not be published. Required fields are marked *