មានដំណឹងល្អថ្មីមួយទៀតហើយ! សម្តេចតេជោ ហ៊ុន សែន អំពាវនាវឲ្យកម្មករ ធ្វើការនៅប្រទេសថៃ ទាំងស្របច្បាប់ និងមិនស្របច្បាប់ កុំព្រួយបារម្ភឲ្យសោះ

ខេត្តកណ្តាល: យោងតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចនាយករដ្ឋមន្រ្តីហ៊ុន សែន នៅក្នុងឱកាសនៃការថ្លែងសារប្រាប់ដល់ជនរួមជាតិស្តីពីស្ថានភាពជំងឺកូវីដ១៩នាព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២១ ពីគេហដ្ឋានរបស់សម្តេចស្ថិតក្នុងក្រុងតាខ្មៅកន្លងទៅនេះ សម្តេចតេជោ ហ៊ុន សែនបានអំពាវនាវបងប្អូនកម្មករដែលធ្វើការនៅប្រទេសថៃ ទាំងស្របច្បាប់ និងមិនស្របច្បាប់ កុំមានការព្រួយបារម្ភឲ្យសោះ ព្រោះភាគីថៃ បានសហការជាមួយក្រសួងការបរទេសកម្ពុជារួចហើយ ចំពោះកម្មករខ្មែរដែលធ្វើការមិនស្របច្បាប់ ភាគីថៃ នឹងចុះទៅរកពិនិត្យចុះឈ្មោះកម្មករដែលមិនស្របច្បាប់នេះ មកជាស្របច្បាប់វិញ៕

Add a Comment

Your email address will not be published. Required fields are marked *