ក្តុកក្តួលណាស់! បន្ទាប់ពីឃើញស្ថានភាពជំងឺកូវីដ-១៩ របស់លោកគ្រូ ផន ផល្លា នៅក្បែរបំពង់អុកស៊ីសែន មហាជនរឹតតែស្រណោះខ្លាំង!

នៅថ្ងៃទី ១ ខែ កក្តដា ឆ្នាំ ២០២១ នេះ តាមរយៈអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានបង្ហាញពីស្ថានភាពរបស់លោកគ្រូ ផន ផល្លា ជាប្រធានមូលនិធិសប្បុរសធម៌នៃ (គយក) កំពុងតែស្ថិតនៅក្នុង មណ្ឌលព្យាបាលអ្នកជំងឺកូវីដ-១៩ កម្រិតធ្ងន់ នៅព្រីមមៀរសែនសុខ នៅជិតផ្សារទំនើបអ៊ីអន ២ ។

ដោយឡែក បន្ទាប់ពីបានចេញពីបន្ទប់សង្គ្រោះបន្ទាន់រួចមក ស្ថានភាពរបស់លោកគ្រូ ផន ផល្លា ហាក់មានភាពអន់ថយបន្តិច ក្រោយមានការយកចិត្តទុកដាក់ពីសំណាក់ក្រុមគ្រូពេទ្យជួរមុខ ។ ក្នុងនោះ ក៏មានមហាជនជាច្រើន បានផ្ញើសារជូនពរលោកគ្រូ ផន ផល្លា ឱ្យឆាប់ជាសះស្បើយពីជំងឺកូវីដ-១៩ ផងដែរ ។

គួរឱ្យដឹងថា លោក ផន ផល្លា ជាអនុប្រធាន គណបក្សយុវជនកម្ពុជា និង ជាប្រធានមូលនិធិសប្បុរសធម៌ (គយក) បានប្រកាស ឱ្យដឹងថា រូបលោក បានឆ្លងកូវីដ-១៩ កម្រិតធ្ងន់ធ្ងរ ខណៈរូបលោកផ្ទាល់ធ្វើតេស្ដជាលើកទី ៤ ។ អ្វីដែលរឹតតែស្រណោះខ្លាំងបំផុតនោះ បើទោះបីជា ស្ថិតក្នុងស្ថានភាពជំងឹកូវីដ-១៩ កំពុងតែវាយលុករូបលោកធ្ងន់ធ្ងរយ៉ាងណាក៏ដោយ ក៏លោកនៅតែដង្ហើយស្នើសុំឱ្យមហាជន និង បណ្ដាមិត្តភក្ដិជួយដល់ក្មេងៗនៅមណ្ឌលកុមារកំព្រាមួយកន្លែង ដែលត្រូវជាប់ធ្វើចត្តាឡីស័ក នៅជាយរាជធានីភ្នំពេញផងដែរ៕

Add a Comment

Your email address will not be published. Required fields are marked *