សូមជ្រាប! សម្ដេចតេជោ ហ៊ុន សែន បញ្ជាឱ្យបណ្តាខេត្ត ត្រូវទិញក្ដារមឈូស មកទុកក្នុងដៃ រួចបញ្ជូនទៅតាមមន្ទីរពេទ្យ

ភ្នំពេញ៖ យោងតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុងកិច្ចប្រជុំតាមប្រព័ន្ធវីដេអូ ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២១ បានបញ្ជាក់ថា បណ្តាខេត្តទាំងអស់ត្រូវទិញក្តារមឈូស ៨០% នៃក្តារមឈូសដែលដាក់លក់នៅគ្រប់តាមបណ្តាខេត្តមកទុកក្នុងដៃ រួចបញ្ជូនទៅតាមមន្ទីរពេទ្យ ដើម្បីទុកដាក់សពពលរដ្ឋមរណៈភាពដោយសារជំងឺកូវីដ១៩។ បន្ថែមពីនេះ សម្តេចតេជោ ក៏បានណែនាំឱ្យត្រៀមកោដ្ឋសម្រាប់រើសធាតុក្រោយបូជាផងដែរ។

គួរជម្រាបថា ការលើកឡើងបែបនេះ គឺមិនមែនជាការប្រមាថអាយុជីវិតរបស់ជនរួមជាតិទេ តែជាការគិតគូរទុកជាមុន ព្រោះគ្រួសារសពអ្នកជំងឺកូវីដ១៩ទាំងអស់ ពួកគាត់មិនមានឱកាសបានចូលជិត ឬរៀបចំបញ្ហាទាំងអស់នេះទេ។

Add a Comment

Your email address will not be published. Required fields are marked *