ចូលរួមរុំលែកទុក្ខ! តក់ស្លុតណាស់ ចូលខែថ្មីភ្លាម តារាភេទទី៣ សុភា នុប ហៅម៉ែពាង ពេលនេះ បានស្លាប់ហើយ

ភ្នំពេញ៖ ពិតជាគួរឱ្យសោកស្តាយ នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២១នេះ តារាភេទទី៣ សុភា នុប ហៅម៉ែពាង បានទទួលមរណភាពហើយ ដោយសារតែជំងឺកូវីដ១៩។ នេះបើតាមប្រភពព័ត៌មាននៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់សិល្បករកម្ពុជា។

ក្នុងនោះ តាមប្រភពដដែល បានបញ្ជាក់ទៀតថា គ្រួសាររបស់ម៉ែ ពាង ទាំងអស់ត្រូវបានរកឃើញថា វិជ្ជមានកូវីដ១៩ ហើយរង់ចាំឡានពេទ្យដើម្បីដឹកទៅព្យាបាល តែជាអកុសល ដោយសារតែនៅថ្ងៃទី២៩ រូបលោកចាប់ផ្តើមធ្វើទុក្ខហើយមានអាការៈថប់ដង្ហើម រហូតដល់ព្រឹកថ្ងៃនេះ លោកក៏ដាច់ខ្យល់ស្លាប់តែម្តង៕

Add a Comment

Your email address will not be published. Required fields are marked *