ក្មេងស្រីម្នាក់អាយុ ១០ឆ្នាំ ត្រូវបានបុរស់ម្នាក់ជិះម៉ូតូជិតរួចធ្វើរឿងម្យ៉ាង ត្រូវសមត្ថកិច្ចឃាត់ខ្លួនបានសំម្រេច

ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្រោយពីធ្វើសកម្មភាព ប្រើដៃវា. យប្ល. ន់យកទូរស័ព្ទដៃក្មេងស្រីម្នាក់ នៅចំណុចមុខផ្ទះ លេខ០៤៤ ផ្លូវ លំ ភូមិយកបាត្រ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ កាលពីថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ២០២១ ម៉ោង៩និង៣០នាទី។

កុមារីរងគ្រោះឈ្មោះ វុន សុភ័ក្រ្តលក្ខិណា អាយុ ១០ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ សិស្ស ស្នាក់នៅផ្ទះកើតហេតុ។ ជនសង្ស័យឈ្មោះ ភុំ សុភា ភេទ ប្រុស អាយុ ៣៣ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កម្មករសំណង់ ស្នាក់នៅភូមិភូមិធំ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

មុនពេលកើតហេតុកុមារីរងគ្រោះបានយកទូរស័ព្ទដៃ១គ្រឿង ម៉ាក Oppo ពណ៌ប្រផេះ ប្រើលេខស៊ីម ០៧៨ ៩៨ ០១ ៧១ មករៀនតាមអនឡាញនៅមុខផ្ទះ (ចំណុចកើតហេតុ) ស្រាប់តែជនសង្ស័យ ជិះម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ១DD-៩២៦៤ មកឈប់ក្បែរកន្លែងកើត រួចដើរទៅវា. យកុមារីរងគ្រោះមួយដៃចំដើមទ្រូងប្ល. ន់យក ទូរស័ព្ទដៃម៉ាកខាងលើ

រួចជិះម៉ូតូគេចខ្លួនទៅលក់ឲ្យគេនៅតាមផ្លូវម្តុំផ្សារគគីរ ស្រុកៀនស្វាយ បានលុយ ៨០ដុល្លារ ស៊ី ចាយអស់។ លុះដល់ថ្ងៃទី ២៩ ខែ មិថុនា ឆ្នាំ២០២១ ម៉ោង៩និង០០នាទី សមត្ថកិច្ចយើងឃាត់ខ្លួន ជនសង្ស័យនៅចំណុចភូមិ យកបាត្រ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រួមនិងវត្ថុតាងម៉ូតូ១គ្រឿង ជិះធ្វើសកម្មភាព បញ្ជូនមកអធិការដ្ឋាននគរបាល ខណ្ឌច្បារអំពៅ ចាត់ការតាមច្បាប់៕

Add a Comment

Your email address will not be published. Required fields are marked *