អស់ពាក្យនិយាយហើយ! សូម្បីតែក្មេងអាយុជាង ១ខួប ក៏មិនលើកលែងដែរ ម្នាក់ជាអ្នកពរ ចំនែកម្នាក់ទៀត

កាលពីថ្ងៃចន្ទ ៤រោច ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង ៦និង០៥នាទីល្ងាច ចំណុចគុម្ពឫស្សីក្រោយផ្ទះឈ្មោះ ឯក យុន ស្ថិតក្នុងភូមិ ព្រែកឆ្ដោរ ឃុំ កំពង់អុស ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង មានករណីរំ. លោ. ភ សេព. សន្ថវ:លើកុមារី អាយុ ១៩ខែម្នាក់ រស់នៅភូមិ ឃុំ កើតហេតុ ខាងលើ ។

ជនសង្ស័យ មានគ្នាចំនួន ២នាក់៖ ១/ឈ្មោះ ម៉ុក វ៉ាន់ ភេទប្រុស អាយុ ៤០ឆ្នាំ សញ្ជាតិខ្មែរ ជាអ្នកពរកុមារី រងគ្រោះទៅទិញនំ។ ២/ឈ្មោះ សូត្រ សំណាង ភេទ ប្រុស អាយុ ២០ឆ្នាំ សញ្ជាតិខ្មែរ ធ្វើសកម្មភាព។ ជនសង្ស័យ ទាំង ២នាក់នេះរស់នៅភូមិ ឃុំ ជាមួយគ្នា នៅភូមិ ព្រែកឆ្ដោរ ឃុំកំពង់អុស ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង។

ក្រោយពីធ្វើសកម្មភាពរួចជនសង្ស័យបានគេចខ្លួនបាត់ ក្រោយពីជនសង្ស័យបានគេចខ្លួន កម្លាំងជំនាញផ្នែកព្រហ្មទណ្ឌស្រុកជលគិរី និងកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលកំពង់អុស បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យទាំងពីរនាក់ខាងលើ នៅថ្ងៃពុធ ទី៣០ ខែមិថុនា ឆ្នាំ២០២១ និងកសាងសំណុំរឿងបញ្ជូនមកការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំងដើម្បីបន្តនីតិវិធី ៕

Add a Comment

Your email address will not be published. Required fields are marked *