តារាក្នុងផលិតកម្មហង្សមាស៣នាក់ បាត់បង់់មនុស្សជាទីស្រលាញ់ក្នុង ខែដូចគ្នា

រាជធានីភ្នំពេញ៖ កាលពីកន្លងមកនេះ ក្នុងរយៈពេលដ៏ខ្លី មានកំពូលតារាចម្រៀងបីដួងរួមទ្រនំអាជីពជាមួយគ្នា បានបាត់បង់មនុស្សជាទីស្រលាញ់ ហើយម្សិលមិញនេះ តារាចម្រៀងស្រីក្រម៉ិចក្រមើម ប្រចាំផលិតកម្មហង្សមាស កញ្ញា យូរី ក៏បាត់បង់ម្តាយជាទីស្រលាញ់ផងដែរ ដោយម្តាយតារារូបនេះ បានទទួលមរណភាព កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ ម្សិលមិញនេះ។

គួររំលឹកផងដែរថា ក្នុងរយៈពេលមួយខែនេះ មានតារាបីដួង ហើយដែលបានបាត់បង់មនុស្សជាទីស្រលាញ់របស់ខ្លួន ក្នុងនោះ មានដូចជា តារាចម្រៀង ប្រុសប្រចាំផលិតហង្សមាស លោក ឆន សុវណ្ណរាជ ដោយម្តាយរបស់តារារូបនេះ បានទទួលមរណៈភាពដោយសារជំងឺលើសឈាម និងគាំងបេះដូង នៅព្រឹកថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ២០២១។

ចំណែកឯ កំពូលតារាចម្រៀងស្រីរួមទ្រនំ ប្រចាំផលិតកម្មហង្សមាស អ្នកនាង ឱក សុគន្ធកញ្ញា ក៏បាត់បង់លោកយាយជាទីស្រលាញ់របស់នាង ដោយលោកយាយតារារូបនេះ បានទទួលមរណភាពដោយរោគាពាធ នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១កន្លងទៅនេះ។

ទន្ទឹមនឹងនេះ ពិតជាគួរឱ្យសង្វែកសោគស្តាយ នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១នេះ វិញ អ្នកម្តាយតារាចម្រៀងហង្សមាស កញ្ញា យូរី បានទទួលមរណភាព ដោយសារតែជំងឺទឹកនោមផ្អែម និងលើសឈាម។

Add a Comment

Your email address will not be published. Required fields are marked *