សង្វែគណាស់! លោកគ្រូ ផល្លា មានទុក្ខកំពុងសង្គ្រោះបន្ទាន់ ចំណែកក្មេងៗ និងអ្នកនៅមណ្ឌល ១២ នាក់ រកឃើញឆ្លងកូវីដជាបន្តបន្តាប់

តាមរយៈគណនីហ្វេសប៊ុករបស់លោកគ្រូ ផន ផល្លា ជាប្រធានមូលនិធិសប្បុរសធម៌នៃ (គយក) បានធ្វើការអំពាវនាវយ៉ាងទទូចសារជាថ្មី ទៅកាន់សប្បុរសជន ដែលមានបំណងចង់ជួយកេ្មងៗនៅមណ្ឌលមែកឈើ ក្រោយរកឃើញក្មេងៗ និង អ្នកមើលថែពួកគេ វិជ្ជមានជំងឺកូវីដ-១៩ ចំនួន ១២ នាក់ ។

បន្ទាប់ពីលោកគ្រូ ផន ផល្លា ត្រូវបានក្រុមគ្រូពេទ្យរកឃើញវិជ្ជមានជំងឺកូវីដ-១៩ កាលពីពេលកន្លងមកហើយនោះ ក្មេងៗនៅមណ្ឌលមែកឈើទាំងអស់ ក៏ត្រូវដាក់ចត្តាឡីស័ក ហើយក៏ត្រូវរងការប៉ះពាល់ដោយខ្វះចំណីអាហារហូបចុកប្រចាំថ្ងៃ ។ ដោយឡែក កាលពីយប់មិញថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ ២០២១ នេះលោកបានឱ្យដឹងថា មនុស្សចំនួន ១២ នាក់ រួមមាន ក្មេងៗ ១០ នាក់ និង ម្តាយថែទាំ ២ នាក់ នៅក្នុងមណ្ឌលមែកឈើ មានវិជ្ជមានជំងឺកូវីដ-១៩ ហើយបច្ចុប្បន្នកំពុងសម្រាកព្យាលនៅ AWJ CAM INVESTMENT ដែលមានទីតាំងនៅបណ្តោយវិថីផ្សារដែក កែងមហាវិថីព្រះមុនីវង្ស ។

ក្នុងនោះដែរ ក្រោយពីក្មេងៗទាំង ១០ និង អ្នកមើលថែ ២ នាក់ កំពុងតែព្យាបាលកូវីដ-១៩ លោកគ្រូ ផន ផល្លា ក៏បានទទូចសុំមហាជនសប្បុរសធម៌ជួយនាំយកចំណីចំណុក និង របស់សំភារៈប្រើប្រាស់មួយចំនួនដល់ពួកគេផង ក៏ព្រោះតែបុគ្គលិករបស់មណ្ឌលមែកត្រូវជាប់ធ្វើចត្តាឡីស័កពុំអាចចេញ ឬ ចូលនោះទេ ៕

Add a Comment

Your email address will not be published. Required fields are marked *