សូមជ្រាប! រាលដាលខ្លាំងដល់វត្តកោះមេត្តាពោធិវង្ស ព្រះសង្ឃច្រើនអង្គ ឆ្លងកូវីដបន្តគ្នា អ្នកធ្លាប់ទៅប្រញាប់ធ្វើតេស្ត

នៅថ្ងៃទី ៣០ ខែ មិថុនា ឆ្នាំ ២០២១ នេះ តាមរយៈអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានចេញសេចក្តីជូនដំណឹងស្តីពី ករណីព្រះសង្ឃដែលគង់នៅវត្តកោះមេត្តាពោធិវង្ស ដែលមានទីតាំងស្ថិតនៅសង្កាត់ទួលសង្កែ២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ រកឃើញវិជ្ជមានជំងឺកូវីដ-១៩ ជាច្រើនអង្គជាបន្តបន្ទាប់ ។

នៅក្នុងនោះផងដែរ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ ក៏បានធ្វើការអំពាវនាវយ៉ាងទទូចចំពោះពុទ្ធបរិស័ទទាំងអស់ ដែលធ្លាប់បានទៅ ឬ មានទំនាក់ទំនងជាមួយព្រះសង្ឃដែលគង់នៅវត្តខាងលើ សូមធ្វើការរក្សារគម្លាត ដោយដាក់ខ្លួនឱ្យនៅដាច់ដោយឡែកពីអ្នកដទៃ និង អនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលឱ្យបានត្រឹមត្រូវ ៕

Add a Comment

Your email address will not be published. Required fields are marked *