ផ្ទុះទៀត! យប់មិញមានអ្នកចូលទស្សនាការមើល Live របស់ សួស វីហ្សា និង ថមមី ហាក់ឡើងទៅដល់ 163,1K មិនដែលបានឃើញពីមុន រហូតដល់ថ្នាក់ សួស វីហ្សា ពោលពាក្យបែបនេះថា…(មានវីដេអូ)

ដូចដែលប្រិយមិត្តបានដឹងច្បាស់ហើយថា កាលពីយប់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១ នេះ នៅលើបណ្តាញសង្គមហ្វេសប៊ុក ពិតជាល្បីកក្រើកយ៉ាងខ្លាមង ជាមួយការឡាយវីដេអូផ្ទាល់របស់ប្តីប្រពន្ធតារាល្បីសម្បូរដោយប្រជាប្រិយភាព អ្នកនាង សួស វីហ្សា និង លោក ថមមី ដែលមានអ្នកមើលចូលទស្សនាការឡាយផ្ទាល់រហូតដល់ទៅជាង ១២ ម៉ឺនានក់ ក្នុងរយៈពេលមិនដល់ ១ ម៉ោង ត្រូវបានចាត់ទុកគេជាប្រវត្តិសាស្រ្តរបស់តារាខ្មែរ ដែលធ្វើការឡាយវីដេអូមានចំនួនអ្នកមើលច្រើនសន្ធឹកបែបនេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ ក្រោយពីបានឃើញដូចនេះ អ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកជាច្រើន មិនថាចាស់ មិនថាក្មេងឡើយង ពិតជាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រមទាំងនាំគ្នា Screenshot ថែមទាំងកាត់តវីដេអូឡាយខ្លីៗទៅបង្ហោះពាសពេញបណ្តាញសង្គមទៀតផង ព្រោះត្រឹមតែរយៈពេលមិនដល់ ១ ម៉ោង ផងក៏មានអ្នកចូលមើលច្រើនដល់ថ្នាក់នេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែកយប់មិញនេះ នាថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១ នេះ សួស វីហ្សា និង ថមមី បានបំបែកកំណត់ត្រាលើកមុខទាល់តែបានហើយ គឺមានអ្នកចូលទស្សនាក្នុងការ ឡាយ រហូតទៅដល់ 163,1K View ដែលជាចំនួនអ្នលចូលទស្សនាច្រើនបំផុត ដែលមិនធ្លាប់មានសម្រាប់អ្នកទាំងពីរ ដែលបានបំបែបកំណត់ត្រា កាលពីយប់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១ បានហើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនោះផងដែរ សួស វីហ្សា ឃើញ View ឡើងខ្លាំងពេក ដល់ថ្នាក់និយាយថា៖ “យប់នេះ163,1K View នាងខ្ញុំនឹងស្វាមី គ្មានពាក្យអ្វីក្រៅពីអរគុណដល់លោកយាយលោកតាអុំពូមីងដែលស្រលាញ់ចូលចិត្តខ្ញុំទាំងពីរនាក់ ហេីយចង់បញ្ជាក់ថាខ្ញុំទាំងពីរក៏គ្មានចេតនាអាក្រក់រឺបំពុលសង្គមអ្វីដែរ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចេតនារបស់យេីងតែមួយគត់ គឺចង់អោយបងប្អូនបានសេីចសប្បាយ នឹងរំសាយអស់ទុក្ខកង្វល់តែប៉ុណ្ណោះ ហេតុនេះបេីមានកន្លែងណាដែលមេីលទៅឆ្គាំឆ្គងមិនសមរម្យក៏សុំអធ្យាស្រយ័ដល់ខ្ញុំទាំងពីរផងចុះ ជាចុងក្រោយសូមជូនពរដល់លោកតាលោកយាយបងប្អូនអុំពូមីង ជួបតែសេចក្តីសុខ មានតែស្នាមញញឹម នឹងមានសុភមង្គលគ្រប់ក្រុមគ្រួសារ ដោយក្តីគោរពពីយេីងខ្ញុំទាំងពីរនាក់ Tommy&Visa”៕

ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ។

Add a Comment

Your email address will not be published. Required fields are marked *