បងប្អូននៅចាំលោកពូទេ នៅពេលនេះ បានដឹងប្រវត្តិរូបរបស់លោក ពូកាន់តែច្បាស់ហេីយការពិតជីវិត របស់គាត់លំបាកបែបនេះដោយសារតែ គាត់ជាអតីតអ្នកការពារជាតិម្នាក់ដែរធ្លាប់…!

ក្រោយមានការ អាណិតអាសូរនឹងមានការ ដឹងពីទុក្ខលំបាករបស់លោកពូម្នាក់ដែរពិការជេីងនឹងបានធ្វេីការជាបុគ្គលិក អ្នកដឹកជញ្ជូនអោយ Food Panda ដែរធ្វេីអោយមហាជនអតិថិជនជាច្រេីនដែរកម្មង់ គ្រឿងសម្ភារះ គ្រប់បែបយ៉ាងតាម Food Panda បានបង្ហាញភាពអាណិតអាសូរ ខ្លាំងទៅលេី លោកអ៊ុំគ្រប់ៗគ្នា ដោយសារតែ សភាពរបស់លោក អ៊ុំមានការពិបាកខ្លាំងមែនទែនដែរ សឹងតែ មិនគួរអោយជឿថា ជីវិត របស់លោកអ៊ុំតស៊ូរខ្លាំងបែបនេះសោះ។

លោកពូ គង់ សេរី អាយុ ៦១ឆ្នាំ កំលោះចាស់ អតីតកងទ័ព និង ធ្លាប់ជាអ្នកសារព៌តមាន តាំងពីជាង 20ឆ្នាំមុន តែអនិច្ចាលោកទទួលគ្រោះថ្នាក់ចរាចរណ៍ធ្វើអោយបាត់បង់ជើងទាំងសងខាង ក្លាយជាជនមានពិកាភាពតាំងពីឆ្នាំ ២០០៣ ដោយប្រើរយៈពេល ៥ឆ្នាំក្នុងការព្យាបាល ទើបអាចងើបដើររួចដោយជើងសប្បនិម្មិត (ជើងទាំងសងខាងត្រូវវះកាត់៤ដង រហូតត្រូវកាត់ចោលត្រឹមជង្គង់ទាំងសងខាង)។

🙏🏻យើងខ្ញុំម្ចាស់ហាង TUBE COFFEE សាខាឫស្សីកែវសូមថ្លែងអំណរគុណដល់សម្បុរជនដែលបានចូលរួមឧបត្ថម🙏🏻🙏🏻 យើងនឹងបន្តការទទួលការឧបត្ថម្ភបន្តទៀតសំរាប់ពូ🙏🏻🙏🏻
🙏🏻តោះ…! ដល់ពេលហើយដែលយើងរួបរួមគ្នាដើម្បីជួយលោកពូដ៍កំសត់ម្នាក់នេះ អោយការងាររបស់លោកនាពេលបច្ចុប្បន្នកាន់តែរលូន

🙏🏻 យើងខ្ញុំមានគម្រោងជាង៣ខែហើយ សំរាប់គាត់ តែដោយបញ្ហាកូវីដ និង បឹទខ្ទប់ នៃការជួបជុំ ក៍ធ្វើការលើកមួយរយៈសិន។ ប៉ុន្តែឃើញថាថ្ងៃនេះមហាជនកាន់តែមានទឹកចិត្តជួយលោកទ្វេរដង ទើបជំរុញអោយយើងខ្ញុំសម្រេចចិត្តបង្ហោះតែម្តងទៅ

🧏🏻‍♀️តោះ…! ចូលរួមទាំងអស់គ្នា ជាមួយ TUBE COFFEE RSK សាខាឫស្សីកែវរបស់យើងខ្ញុំណា…!
-យើងខ្ញុំនឹងបង្កើតការរៃអង្គាស់តាមសទ្ធារបស់លោកអ្នក ១០០០៛ 1$ 10$ 100$ រឺ ច្រើនជាងនេះក្តី ដើម្បីប្រមូលថវិកា :
🏍ទិញម៉ូតូថ្មី : ជូនលោកពូក្នុងការងាយស្រួលក្នុងការដឹកជញ្ជូន
📱ទិញទូរសព្ទ័ថ្មី : ដើម្បីងាយស្រួលចាប់យកភ្ញៀវកម្មង់តាម App Foodpanda (ព្រោះទូរសព្ទ័ចាស់)

👉🏻ទីលំនៅ : លោកមិនទទួលយកទេ លោកសុខចិត្តស្នាក់នៅយាមឃ្លាំងអោយគេដូចរាល់ថ្ងៃ
👉🏻កាលបរិច្ឆេទ : រយៈពេល ១អាទិត្យ (7ថ្ងៃ)
👉🏻បងប្អូនអាចវេរលុយមកកាន់លេខ : 016 777 714
👉🏻ABA : 016 777 714 (DUONG ZORIMA)
👉🏻រយៈពេល ៧ថ្ងៃនេះបើចំនួនលុយមិនគ្រប់ក្នុងការជាវម៉ូតូនិងទូរសព្ទ័ថ្មី យើងខ្ញុំម្ចាស់ហាង TUBE COFFEE RSK សាខាឫស្សីកែវ និង ភាគហ៊ុនទាំងអស់នឹងធ្វើការចេញលុយបង្រ្គប់ ក្នុងនោះយើងក៍ទទួលបានការ Sponsor ពីក្រុមហ៊ុនដៃគូររបស់យើងមួយផងដែរ ។
🙏🏻អរគុណអតិថិជន របស់ TUBE COFFEE ឫស្សីកែវ ដូចគ្នាដែលតែងតែជូនលុយពូម្នាក់នេះជាប្រចាំ
🙏🏻 ចង់ប្រាប់បងប្អូនយើងថា គាត់ពិការជើងទាំងសងខាង តែគាត់នៅតែខំប្រឹងរត់ម៉ូតូដឹកជញ្ជូន Foodpanda ដោយមិនជ្រើសរើសមុខរបរសុំទានគេដាច់ខាត នេះជាអ្វីដែលយើងខ្ញុំមានមោទនភាពចំពោះគាត់
🙏🏻អរគុណក្រុមហ៊ុន Foodpanda ដូចគ្នាដែលផ្តល់ឪកាសការងារដល់បងប្អូនដែលមានពិការភាពរបស់យើងបំរើការដោយមិនរើសអើង

Add a Comment

Your email address will not be published. Required fields are marked *