អ្នកស្រឡាញ់សត្វទើបយល់! ម្ចាស់សត្វតោបញ្ជាក់ថាខ្លួនធ្លាប់ធ្វើសប្បុរសធម៌ដែរ មិនគួរតបស្នងមកវិញបែបនេះសោះ

នៅល្ងាចថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១មុននេះបន្តិច ម្ចាស់សត្វតោបានសរសេររៀបរាប់ លើគណនីហ្វេសប៊ុករបស់ខ្លួន មានឈ្មោះ Qi Xiao ដោយស្នើសុំសត្វតោមកចិញ្ចឹមវិញថា៖ «ក្នុងរយៈមួយឆ្នាំនេះ សត្វតោមិនដែលចេញពីខ្លោងទ្វារផ្ទះម្ដងទេ ហើយក៏មិនដែលលេចមុខ នៅទីសាធារណៈដែរ ខ្ញុំគ្រាន់តែស្រលាញ់សត្វប៉ុណ្ណោះ មិនមែនត្រឹមតែជាសត្វតោ និងឆ្កែទេ នៅមានសត្វពពែទៀត ចិញ្ចឹមជាមួយសត្វតោជាមួយគ្នា។ ដើម្បីកុំឲ្យសត្វតោបំភ័យប្រជាជន ខ្ញុំបានធ្វើរបងរនាំងខ្ពស់បាំង ហើយវាមានសុខភាពល្អ មិនដែលត្រូវបានគេធ្វើបាបរំ. លោ. ភបំ. ពាន។

សាច់គោឆ្អិន ៦ គីឡូក្រាមក្នុងមួយថ្ងៃ ទឹកដោះគោ ១គីឡូក្រាម ប្រសិនបើខ្ញុំប្រើប្រាស់តោ ដើម្បីរកប្រាក់ចំណេញ ខ្ញុំគ្រាន់តែស្រឡាញ់សត្វប៉ុណ្ណោះ ខ្ញុំមិនចង់ឲ្យពួកគេស្លា.ប់ទេ ថែរក្សាពួកគេ ដោយក្តីស្រលាញ់របស់ខ្ញុំ វាត្រូវបានខ្ញុំចិញ្ចឹមតាំងពីនៅតូច ហើយក៏មានមនោសចេតនា។

ខ្ញុំទទួលយកការពិ. ន័. យដែលរដ្ឋដាក់ពិ. ន័. យលើខ្ញុំ ហើយ នឹងធ្វើច្បាប់ចិញ្ចឹម ដោយស្របច្បាប់ ដែលពាក់ព័ន្ធ ដោយគ្រាន់តែសង្ឃឹមថា រដ្ឋាភិបាលអាចបើកចិត្ត ហើយឱ្យខ្ញុំទទួលយកតោខ្ញុំ ត្រលប់មកវិញ ពីមុនខ្ញុំក៏ធ្លាប់ធ្វើសប្បុរសធម៌ដែរ ប៉ុន្តែការតបស្នងមកខ្ញុំវិញគឺបែបនេះ អ៊ីចឹងថ្ងៃក្រោយ អ្នកដែលធ្វើល្អ ក្លាយជាអាក្រក់ ធ្វើឱ្យមនុស្សដែលមានទឹកចិត្តល្អ ក្លាយជាឈាមត្រជាក់»។

ការស្មើសុំយកសត្វមកវិញ្ចឹមវិញ ដោយលើកហេតុផលដូចបានរៀបរាប់ខាងលើនេះ ក្រោយពី អាជ្ញាធរបានយកសត្វចេញពីម្ចាស់ខាងលើ យកទៅកាន់សួនសត្វ ភ្នំតាម៉ៅ ហើយក្នុងរយៈពេល២ថ្ងៃមកនេះ សត្វតោមិនបានស៊ីចំណី បើទោះបីម្ចាស់ ខំស្កាត់ទៅជួបតាំងពីភ្នំពេញ យកចំណីទៅឲ្យក៏ពុំព្រមស៊ី តែបង្ហាញត្រឹមសកម្មភាពនឹង ឱបម្ចាស់ប៉ុណ្ណោះ។

គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទីទី២៧ ខែមិថុនា ឆ្នាំ២០២១កន្លងទៅ ក្រុមការងារអនុវត្តច្បាប់ ចម្រុះដែលបានចុះដកហូតសត្វតោមួយក្បាល ដែលជាប្រភេទសត្វកម្រ ដើម្បីយកទៅឱ្យអ្នកជំនាញ ថែរក្សាការពារបន្ត។ យោងតាមច្បាប់ ពលរដ្ឋមិនមានសិទ្ធិក្នុងការចិញ្ចឹមសត្វព្រៃ ដែលជាប្រភេទសត្វកម្រនោះទេ។

ច្បាប់ស្តីពីព្រៃឈើមាត្រា ៤៩ ចែងថា ការយកធ្វើជាកម្មសិទ្ធិ សន្និធិ ឬថែរក្សាជាលក្ខណៈសួនសត្វ ឬគ្រួសារនូវប្រភេទសត្វក្នុងក្រុមជិតផុតពូជ ត្រូវបានហាមឃាត់ ហើយច្បាប់ស្តីពីតំបន់ការពារធម្មជាតិ មាត្រា ៥៨ ការនាំចូល នាំចេញនូវប្រភេទសត្វ រុក្ខជាតិនិង គ្រាប់រុក្ខជាតិត្រូវស្នើសុំច្បាប់អនុញ្ញាត។ ក្រសួងបរិស្ថាន សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋចូលរួមថែរក្សានិងអភិរក្សសត្វព្រៃ និងកុំព្យាយាមចាប់សត្វកម្រៗមកចិញ្ចឹម នៅតាមផ្ទះដែលជាសកម្មភាពខុសច្បាប់ គួរទុកសត្វទាំងនោះឱ្យនៅរស់នៅក្នុងព្រៃធម្មជាតិដើម្បីបង្កើនការបន្តពូជ បង្កើនចំនួនប្រភេទសត្វកម្រៗ។

អាជ្ញាធរចម្រុះបានចុះធ្វើការដកហូតយកសត្វតោឈ្មោលរស់មួយក្បាលពីជនជាតិចិនដែលបានចិញ្ចឹមដោយខុសច្បាប់នៅក្នុងលំនៅដ្ឋានរបស់ខ្លួន។ ក្នុងកិច្ចសហប្រតិបត្តិការចុះដកហូតសត្វតោ ដែលជាប្រភេទសត្វព្រៃកម្រនេះ ដឹកនាំដោយ លោក គាំ សីហា នាយខណ្ឌរដ្ឋបាលព្រៃឈេីភ្នំពេញ សហការជាមួយព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ និងមានការចូលរួមពីអង្គការសម្ព័ន្ធមិត្តសត្វព្រៃ Wildlife Alliance ព្រមទាំងសមត្ថកិច្ចចម្រុះមូលដ្ឋាន។

ប្រតិបត្តិកាចុះដកហូតសត្វតោនោះ ធ្វើឡើងនៅព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២១ នៅក្នុងផ្ទះវីឡាមួយកន្លែងស្ថិតនៅផ្ទះលេខ២២ ផ្លូវ៣០៦ ភូមិ៧ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង ដែលជនជាតិចិនបានចិញ្ចឹមសត្វតោឈ្មោល មួយក្បាល ជាប្រភេទសត្វព្រៃ នៅក្នុងផ្ទះដោយខុសច្បាប់។

ដូចនេះនាយខណ្ឌរដ្ឋបាលព្រៃឈើភ្នំពេញ បានប្រាប់ឱ្យដឹងថា ដោយសារមានប្រជាពលរដ្ឋជិតខាង បានរាយការណ៍ប្រាប់អំពីការចិញ្ចឹមសត្វតោនៅក្នុងផ្ទះវីឡាខាងលើពីសំណាក់បុរសជនជាតិចិន ទើបអាជ្ញាធរសហការជាមួយអាជ្ញារមូលដ្ឋានចុះធ្វើការស្រាវជ្រាវឈានដល់ការចុះដកហូតយកសត្វតោឈ្មោលមួយក្បាលនោះ ដើម្បីបញ្ជូនទៅថែរក្សាទុក៕

Add a Comment

Your email address will not be published. Required fields are marked *