ទប់អារម្មណ៏មិនជាប់ទេ! ស្ត្រីមានផ្ទៃពោះកូនភ្លោះ ៧ខែ បែរត្រូវឃ្លាតឆ្ងាយពីគ្រួសារ និងស្វាមីជារៀងរហូត

កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១នេះ មហាជនជាច្រើនមានក្តីរន្ធត់ចិត្តជាខ្លាំង ក្រោយទទួលដំណឹងថា ស្ត្រីមានផ្ទៃពោះជិតគ្រប់ខែទៅហើយ និងជាកូនភ្លោះទៀត បានស្លាប់ដោយសារតែជំងឺកូវីដ គ្រូពេទ្យមិនអាចជួយសង្គ្រោះបាន ព្រោះតែស្ថានភាពធ្ងន់ធ្ងរខ្លាំងពេក។ ក្នុងនោះផងដែរ តាមរយៈគណនីហ្វេសប៊ុកមួយមានឈ្មោះ «អូន ឬទ្ធិ បោះដុំតម្លៃធូរ» បានសរសេររៀបរាប់ទាំងក្ដីរន្ធត់ចិត្ត ព្រោះតែស្លាប់ម្តងអស់ជីវិត ៣ថា៖

«ម្ចាស់ថ្លៃអើយ ស្រីម្នាក់មានកូន ៧ខែ ឮថាកូនភ្លោះទៀតលោកអើយ ស្លាប់ដោយសារតែកើតកូវីត១៩ គាត់ស្លាប់នៅមន្ទីរពេទ្យខេត្ត ខេត្តមណ្ឌលគិរី សូមចូលរួមរំលែកទុក្ខនៃគ្រួសារស. ពផង សូមចូលរួម៣ ការពារ ៣កុំ ដើម្បីខ្លួនឯង និងក្រុមគ្រួសារ បងប្អូនជុំវិញខ្លួនយើង»។

គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទីនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១ រដ្ឋបាលខេត្តមណ្ឌលគិរី មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តមណ្ឌលគីរី សេចក្តីប្រកាសព័ត៌មាន ការស្លាប់របស់ស្ត្រីជនជាតិខ្មែរ អាយុ ៤២ ឆ្នាំ នៅភូមិឡេការ សង្កាត់សុខដុម ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ដោយសារជំងឺវជ-១៩។

មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តមណ្ឌលគិរី បញ្ជាក់លម្អិតថា៖ យោងតាមរបាយការណ៏របស់មន្ទីរពេទ្យបង្អែកខេត្តមណ្ឌលគិរី បានឲ្យដឹងថា នៅថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង ៨៖ ០០ នាទីព្រឹក ស្ត្រីជនជាតិខ្មែរ ១នាក់ មានផ្ទៃពោះ ៧ខែ ឈ្មោះ ម៉ឺន សុនីតា អាយុ ៤២ ឆ្នាំ រស់នៅ ភូមិឡៅការ សង្កាត់សុខដុម ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី បានស្លាប់ដោយសារជំងឺកូវីដ។

តាមការបញ្ជាក់របស់ក្រុមគ្រូពេទ្យ ស្ត្រីខាងលើបានរកឃើញវិជ្ជមានកូវីដ១៩ កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ ២០២១ និងបានបញ្ជូនមកធ្វើការព្យាបាលនៅមណ្ឌលវិទ្យាល័យ ហ៊ុន សែន មណ្ឌលគិរី ។ នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ ២០២១ ស្ថានភាពអ្នកជំងឺមានអាការៈហត់ ថប់ពិបាកដកដង្ហើម រួមទាំងជំងឺប្រចាំកាយរលាកសួតធ្ងន់ធ្ងរ ក្រុមគ្រូពេទ្យបានបញ្ជូនមកសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យបង្អែកខេត្តមណ្ឌលគិរី។

ក្រុមគ្រូពេទ្យបានខិតខំយកចិត្តទុកដាក់ជួយស ង្គ្រោះតាមលក្ខណៈវេជ្ជសាស្ត្រ រហូតដល់ថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ២០២១ សភាពអ្នកជំងឺកាន់តែធ្ងន់ធ្ងរ មិនអាចជួយ សង្គ្រោះបាន និង បានទទួលមរណៈភាពដោយសារជំងឺកូវីដ-១៩ ។ មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តមណ្ឌលគិរី សូមចូលរួមចំណែកសោកស្តាយជាពន់ពេក និងសូមរំលែកទុក្ខដ៏ ក្រៀមក្រំជាទីបំផុតជាមួយក្រុមគ្រួសារនៃស. ព និងសូមបួងសួងដល់វិញ្ញាណក្ខន្ធ នៃស. ព បានទៅសោយសុខក្នុងគតិភព។

មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តមណ្ឌលគិរី សូមអំពាវនាវដល់អ្នកដែលមានការពាក់ព័ន្ធ ជាមួយនឹងបុគ្គលខាងលើ សូមមេត្តារួសរាន់ទៅជួបគ្រូពេទ្យនៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យដែលនៅជិតលោកអ្នកបំផុត ដើម្បីយកសំណាក ធ្វើតេស្តរកមេរោគកូវីដ-១៩ ឲ្យទាន់ពេលវេលា។

សូមសាធារណជនទាំងអស់ ចូលរួមអនុវត្តនូវវិធានការ ៣ការពារ ៣ កុំ របស់រាជរដ្ឋាភិបាល និងវិធានរបស់ក្រសួងសុខាភិបាល ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរាលដាល ជម្ងឺកូវី-១៩ ចូល ក្នុង សហគមន៍និងដើម្បីសុវត្ថិភាពយើងទាំងអស់គ្នាក្នុងករណីសង្ស័យសូមទំនាក់ទំនងលេខទូរស័ព្ទ០៩៧៦០២៨៨៨៨ , ០១ ២៨២៥០៩៨, ០៩៧៩០៩៩៩៩៧៕

Add a Comment

Your email address will not be published. Required fields are marked *