ចូលរួមរំលែកទុក្ខព្រោះតែជំងឺដ៏សាហាវ ២ មុខនេះ! យូរីត្រូវបាន បាត់បង់អ្នកម្តាយជាទីស្រឡាញ់

នៅព្រឹកថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០២១ តារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាស កញ្ញា យូរី បានប្តូររូបកាន់ទុក្ខនៅលើគណនីហ្វេសប៊ុករបស់នាង ក៏ព្រោះអ្នកម្តាយជាទីស្រឡាញ់បានទទួលមរណភាពកាលពីយប់ថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ ២០២១ កន្លងទៅ ។

ក្នុងនោះ តារាចម្រៀងស្រីខាងលើបានប្រាប់ឱ្យដឹងថា អ្នកម្តាយរបស់នាងបានលាចាកលោក ព្រោះជំងឺទឹកនោមផ្អែម និង រោគលើសឈាម ។ ក្រោយពីទទួលបានដំណឹងខាងលើនេះ មហាជនអ្នកគាំទ្រ និង មិត្តក្រៅ-ក្នុងរង្វង់សិល្បៈជាច្រើនក៏បានចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំពី កញ្ញា យូរី ផងដែរ ៕

Add a Comment

Your email address will not be published. Required fields are marked *