មិនធម្មតា! នៅសុខៗ ស្រាប់តែ អាជី យកកូនជ្រូក របស់ ម៉ាម៉ា មកបោក បោកហើយ ហ្វេនៗភ្ញាក់ព្រឹតនិងនឹកស្មានមិនដល់ ថាលុយដុល្លារ និង លុយខ្មែរ ច្រើនខ្លាំងណាស់…(មានវីដេអូ)

ដូចដែលពុកម៉ែបងប្អូនបានដឹងហើយថា អាជី គឺជានារីវ័យក្មេងម្នាក់ដ៏ស្រស់ស្អាត ហើយជាអ្នកលក់ ផលិតផលតាមរយៈ អនឡាញ ដ៏ល្បីផងដែរ ដែលមានឈ្មោះក្នុងហ្វេសប៊ុកថា «Ah Gi Leaders»។

លុះមកដល់ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ កន្លងមកនេះ មហាជនបានដឹងហើយថា អាជី មានឈ្មោះពិតថា «តេង ស៊ីណាត« បានសម្រេចចិត្តភ្ជាប់ពាក្យជាមួយគូស្នេហ៍ខ្លួនហើយ មានឈ្មោះថា «អៀង អេងឡាយ» មើលទៅ អាជី ស្រស់ស្អាតណាស់ នាថ្ងៃដ៏ពិសេសនោះ។

ដោយឡែកកាលពីថ្ងៃម្សិលមិញនេះផងដែរ នាថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២១ នេះ អាជី បានទម្លាយប្រវិត្តដ៏កំសត់យ៉ាងខ្លាំង សឹងតែគ្មានអ្នកណាជឿ និងនឹកស្មានមិនដល់ ក្នុងបទសម្ភាសន៍ជាមួយលោក អ៊ឹម ជីវ៉ា ដោយ អាជី បាននិយាយរៀបរាប់ថា៖

“និយាយទៅកាលពីដើមឡើយ ពេលដែលយើងនៅក្រអ្នកណាក៏គេមើលងាយយើងដែរ ដល់ពេលលក្ខណៈថា យើងមានអ្នកណាក៏ចង់រាប់រកយើងដែរ ម៉ារយៈពេលមុខ ខ្ញុំគ្រាន់តែជាកូនអ្នកក្រ និយាយទៅកាលពីខ្ញុំនៅអត់ខ្លាំងមែនទែន លក្ខណៈថា ទោះបីជាបងប្អូនក៏ដោយ យើងទាក់ទងទៅរកគេ យើងខ្ចីគេ១០០០ម៉ឺនខ្មែរ ក៏គេអត់មើលមុខយើងដែរ” ។

នាថ្ងៃដដែរផងនេះ គេបានឃើញ អាជី បានយកកូនជ្រូក របស់ ម៉ាក់យាយ មកបោក ស្រាប់តែឃើញសុទ្ធតែលុយដុល្លា យ៉ាងច្រើន ក្នុងនោះក៏មានប្រាក់រៀលទៀត ធ្វើឲ្យហ្វេនៗគ្រប់ៗគ្នា ភ្ញាក់ព្រឺត សឹងតែមិនគួរឲ្យជឿថា ក្នុងកូនជ្រូកមួយនេះ មានលុយច្រើនបែបនេះសោះ៕

ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនាវីដេអូខាងក្រោមនេះ។

Add a Comment

Your email address will not be published. Required fields are marked *