កំសត់ណាស់! ឪពុកធ្លាក់ខ្លួនពិការ ម្តាយទ្រាំការលំបាកមិនបាន រត់ចាកចេញពីផ្ទះ ដោយទុកឱ្យកូនប្រុសតូចអាយុត្រឹមតែ ៧ឆ្នាំត្រូវទទួលបន្ទុកចញ្ចឹមមើលថែឪពុក…

ជាការពិតណាស់កុមារដែលកើតមកចាត់ទុកថាមានសំណាងនោះគឺ ប្រសិនបើពួកគេកើតមកដោយទទួលបាននូវក្តីស្រឡាញ់ និងព្រហ្មវិហារធម៌ពីឪពុកម្តាយរបស់ពួកគេ។ ហើយម៉្យាងវិញទៀត ឪពុកម្តាយនិងរឹតតែសំណាងប្រសិនបើកូនៗ របស់ពួកគេធំឡើងប្រកបដោយភាពកត្តញ្ញូយកចិត្តទុកដាក់ផ្តល់ក្តីស្រឡាញ៉ទៅកាន់ឳពុកម្តាយរបស់ពួកគេវិញនោះ។

Ou Yanglin គឺជាក្មេងប្រុសធម្មតាម្នាក់ដែលមានវ័យ ៧ឆ្នាំ រស់នៅជាមួយឪពុករបស់គាត់ នៅភូមិ វាងពូ (Wangpu) ក្នុងខេត្ត គួយចូវ (Guizhou) ភាគនិរតីប្រទេសចិន។ ក្មេងប្រុសដែលជាសិស្សថ្នាក់ទី ១ រូបនេះ ត្រូវក្រោកពីដំណេកនៅម៉ោង ៦ ព្រឹកជារៀងរាល់ថ្ងៃ ដើម្បីមើលថែឪពុករបស់គាត់។ ក្មេងប្រុសម្នាក់នេះ បានធ្វើការងារនេះអស់រយៈពេលជាងមួយឆ្នាំមកហើយ ដោយបានបង្រៀនខ្លួនឯងពីរបៀបដាំបាយធ្វើម្ហូប ទិញបន្លែនៅផ្សារក្នុងស្រុក និងត្រូវបញ្ចុកបាយបញ្ចុកទឹកជូនឪពុករបស់គាត់មុនពេលទៅសាលារៀន។

ឪពុករបស់ Ou Yanglin មានអាយុ ៣៧ឆ្នាំ គាត់បានធ្លាក់ខ្លួនពិការត្រឹមចង្កេះចុះក្រោម ដោយសាររងរបួសឆ្អឹងខ្នងធ្ងន់ធ្ងរ ចាប់តាំងពីពេលដែលគាត់បានធ្លាក់ពីលើផ្ទះជាន់ទី២របស់ពួកគេ។ ដោយសារតែទ្រាំប្រឈមនិងការលំបាកពុំបាន ខណៈដែលគ្រួសារកំពុងមានជីវភាពក្រីក្រដោយប្រាក់សន្សំរបស់ពួកគេត្រូវចំណាយលើថ្លៃព្យាបាលអស់ នៅទីបំផុតប្រពន្ធរបស់គាត់បានយកកូនស្រីអាយុ ៣ឆ្នាំរបស់ពួកគេម្នាក់ទៅជាមួយ ហើយបានបោះបង់គាត់ និងកូនប្រុស Ou Yanglin។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចាប់តាំងពីពេលនោះមក Yanglin បានមើលថែឪពុករបស់គាត់ដោយខ្លួនឯងផ្ទាល់។ ជារៀងរាល់ថ្ងៃ ក្រោយម៉ោងចេញពីរៀនក្មេងប្រុស Yanglin តែងដើរទៅតាមផ្លូវដើម្បីស្វែងរករើស

សំណល់អេតចាយ។ គាត់រកបានយ៉ាងតិច ២០ យ័នឬ ៤ ដុល្លារជារៀងរាល់ថ្ងៃ ដែលប្រាក់ដែលរកបាននោះ Yanglin ប្រើដើម្បីជីវភាពរស់នៅ ពីលើប្រាក់ចំណូលបានពីប្រាក់ពិការភាពប្រចាំខែចំនួន ៣០០យ័នឬ ៦៦ដុល្លារអូស្ត្រាលីរបស់ឪពុកគាត់។ ក្មេងប្រុសបាននិយាយថា “ឪពុកខ្ញុំត្រូវការថ្នាំ ប៉ុន្តែខ្ញុំគ្មានលុយទេ”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Yanglin បានប្រែខ្លួនឪពុករបស់គាត់ មកចំហៀងខ្លួន ហើយចាត់ចែងដាក់ថ្នាំជូតសម្អាតឱ្យរាងកាយរបស់ឪពុកគាត់ភ្លាមៗ នៅពេលដែលគាត់ត្រលប់មកផ្ទះវិញ។ ឪពុករបស់គាត់បានឆ្លងមេរោគបង្កទៅជាដំបៅ ខណៈដែលនៅគេងលើគ្រែយូរមិនអាចបំលាស់ទីរឺដើរបាន ហើយដំបៅបានឆ្លងរាលដាលដល់ឆ្អឹងត្រគាករបស់ឪពុកគាត់។

Add a Comment

Your email address will not be published. Required fields are marked *