រន្ធត់ចិត្តខ្លាំងណាស់ លោកយាយ ចាស់ម្នាក់ នឹងចៅបរិភោគ ក្បាលកណ្តុរជាអាហារជារឿងរាល់ថ្ងៃ ដល់ថ្នាក លោក ភណ្ឌ័ ផល្លា ឃេីញហេីយ សឹងស្រក់ទឹកភ្នែកព្រោះថា …!

អត់អីហូប ហូបក្បាលកណ្តុរ😥😥 វាជាលើកទីមួយរបស់ខ្ញុំហើយ ដែលខ្ញុំបាន ជួបប្រទះនូវរឿងរ៉ាវដែលគួឲ្យនឹកស្មានមិន ដល់មួយ ដែលវាទាក់ទងទៅនឹងស្រ្តីវ័យ ជាង៦០ឆ្នាំម្នាក់ កំពុងរស់នៅក្នុងកូនខ្ទម តូចមួយ នៃខេត្តកំពង់ឆ្នាំង។ ក្នុងការចុះដើរ ជួបបងប្អូនប្រជាពលរដ្ឋ ក្រលំបាក ពីខេត្តមួយទៅខេត្តមួយ គឺខ្ញុំ ធ្លាប់បានជួបប្រទះអស់ហើយ នូវស្ថានភាព ជីវិតក្រលំបាកផ្សេងៗ តែនេះជា

លើកទីមួយ របស់ខ្ញុំហើយ ដែលបានឃើញស្ថានភាព របស់ស្រ្តីក្រីក្រម្នាក់នេះ អត់អីហូប ក៏ទៅ រើសក្បាលកណ្តុរ ដែលគេកាត់បោះចោល យកមកពន្លាត់ស្បែក ដើម្បីស្ងោរហូប ។ ខ្ញុំបានបើកឆ្នាំងរបស់គាត់ ដោយដំបូងគិតថា ជាក្បាលត្រី តែព្រះអើយ😥😥 វាជាក្បាល កណ្តុរជាមួយនឹងភ្នែកនៅក្រឡង់ៗ បូករួម ជាមួយក្លិនឆ្អាប រៀងស្អុយផងដែរនោះ វាបាន ធ្វើឲ្យខ្ញុំ បុកដោល រត់

ទៅក្អួតតែម្តង 😥 (ខ្ញុំ សូមអភ័យទោស ចំពោះចំនុចត្រង់នេះ តែ ខ្ញុំពិតជាទប់មិនជាប់មែន ការពិតខ្ញុំក៏បាន ថតជាវីឌីអូរកំឡុងពេលនោះដែរ តែវាបាន ថតជាប់ពេលខ្ញុំក្អូតនោះដែរ ចឹងហើយខ្ញុំ សូមមិនបង្ហាញទៅចុះ) ការពិតខ្ញុំជាមនុស្សម្នាក់ ដែលអាចទ្រាំទ្របាន ទាំងអស់ ដែលទាក់ទងទៅនឹងអាចម៍-នោម ក្លិនមិនល្អ របស់អ្នកជំងឺ ឬចាស់ជរាផ្សេងៗ តែនេះ ជាលើកទីមួយរបស់ខ្ញុំហើយ

ដែលខ្ញុំ បានជួបមនុស្សហូបក្បាលកណ្តុរស្ងោរបែបនេះ ហើយធ្វើឲ្យខ្ញុំទ្រាំមិនបានទាល់តែសោះ😥😭 យ៉ាងណាមិញ ខ្ញុំទទួលស្គាល់ថា ជីវិតរបស់ មនុស្សម្នាក់ៗគឺមិនដូចគ្នាទេ ហើយជីវិតរបស់ អ្នកក្រលំបាកខ្លះ ពិតជាគ្មានជម្រើសមែន ក្នុង ការជ្រើសរើសកន្លែងដែលខ្លួនស្នាក់នៅ ឬ អាហារដែលខ្លួនហូប ។ ត្រង់នេះហើយ ដែល ខ្ញុំចេះតែចង់ចំណាយពេលរបស់ខ្ញុំ ក្នុងការចុះ ទៅតំបន់

ផ្សេងៗ ដើម្បីជួបពួកគាត់ទាំងនោះ ហើយផ្តល់ការគាំទ្រ ផ្តល់ស្នាមញញឹម និង ក្តីសង្ឃឹមសម្រាប់ជីវិតជាដើម ។ ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២១ =ផន ផល្លា= បន្ថែម៖ ក្រោយពីខ្ញុំបានបង្ហោះព័ត៌មានរបស់ ស្រ្តីក្រីក្រម្នាក់នេះ ត្រឹមតែរយះពេលមួយម៉ោង ក៏ឃើញមានបងប្អូន-មិត្តភ័ក្តិយើងចាប់អារម្មណ៍ ចូលរួមចំណែកក្នុងការជួយគាត់។ បើបែបនេះ ទៅហើយ ខ្ញុំសូមប្រកាស ក្នុងការរៀបចំធ្វើ កូនផ្ទះថ្មីជូនគាត់តែម្តង បូករួមទាំងការផ្គត់ផ្គង់ ជួយគាត់ប្រចាំខែបន្ថែមទៀត ។ ដូច្នេះសម្រាប់ បងប្អូនដែលមានបំណងចង់ចូលរួមចំនែក ជួយគាត់ដែរនោះ សូមបានចូលរួមតាមរយះ កុងធនាគារបស់ខ្ញុំផ្ទាល់ខាងក្រោមនេះ៖ ABA: 012324711 (Phorn Phalla) ACLEDA: 18000026228515 (PhornPhalla) សូមអរគុណ!!

Add a Comment

Your email address will not be published. Required fields are marked *