ស្ថានការកាន់តែធ្ងន់ហើយ! លោកជំទាវ ឱ វណ្ណឌីន បញ្ជាក់ច្បាស់ៗ ស្ថានភាពវាយលុកកូវីដ-១៩ នៅកម្ពុជា ឈានដល់បន្ទាត់ក្រហមហើយ

នៅថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ ២០២១ នេះ តាមរយៈបទសម្ភាស លោកជំទាវ ឱ វណ្ណឌីន ជាមួយនឹងសារព័ត៌មាន BTV លោកជំទាវបានថ្លែងឱ្យដឹងថា ឥលូវនេះ កម្ពុជាឈានចូលដល់បន្ទាត់ក្រហមហើយ សឹងតែឈានផុតទៀតផង យើងមិនឱ្យស្ថានភាពវាយលុកកូវីដ១៩ លើសពីបន្ទាត់ក្រហមនោះទេ ។

មន្ត្រីជាន់ខ្ពស់ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលរូបនេះ បានបន្តឱ្យដឹងទៀតថា បើកាលណាលើសពីបន្ទាត់ក្រហមហើយ គឺពិបាកណាស់ គឺឈានចូលទៅដល់ការរាតត្បាតទ្រង់ទ្រាយធំនៅក្នុងសហគមន៍ ។ ហើយបើសិនរាតត្បាតទ្រង់ទ្រាយធំបែបនេះ មូលដ្ឋានសុខាភិបាលសាធារណៈ មន្ទីរពេទ្យ ត្រូវតែហួសពីសមត្ថភាពហើយ ពីព្រោះជំងឺមានច្រើននាំឱ្យមិនមានកន្លែងដាក់ នាំឱ្យការបាត់បង់ជីវិតមានច្រើន និង ពិបាកធ្វើការប្រកបរបររកស៊ីទទួលទាន តាមរយៈការបិទទីតាំងពាក់ព័ន្ធនីមួយៗ ។

ដូច្នេះហើយ លោកជំទាវបានអំពាវនាវឱ្យបុគ្គល ត្រូវតែចូលរួមឱ្យបានយ៉ាងសកម្មជាទីបំផុត នៅក្នុងដំណាក់កាលនេះ ដើម្បីចៀសផុតពីការវាយលុក របស់វីរុសកូវីដ-១៩ ៕

Add a Comment

Your email address will not be published. Required fields are marked *