ព្រោះជីវភាព! លោកយាយវ័យ ៦៧ ឆ្នាំ តស៊ូជិះម៉ូតូកូនទាដឹកផ្កាតាំងពីព្រែកថ្មី ទៅលក់ដល់កោះពេជ្ររាល់យប់

ស្ថិតនៅក្នុងវ័យចាស់ទៅហើយ លោកយាយម្នាក់តស៊ូទ្រាំជិះម៉ូតូតែម្នាក់ឯង ក្នុងចម្ងាយប្រមាណជា ២០ គីឡូម៉ែត្រ ដើម្បីស្វែងរកអតិថិជនជួយទិញផ្កា រហូតដល់យប់ព្រលប់ទើបបានត្រឡប់ទៅផ្ទះវិញ គ្រាន់នឹងបានថវិកាបន្តិចបន្តួច សម្រាប់ផ្គត់ផ្គង់ជីវភាពរស់នៅប្រចាំថ្ងៃ ខណៈលោកយាយរស់នៅតែម្នាក់ឯង គ្មានកូនគ្មានចៅនឹងគេឡើយ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ថ្លែងប្រាប់សារព័ត៌មាន «ប្រជាប្រិយ» អ្នកមីង ឌិន ធួក ដែលជាបុគ្គលជិតស្និទ្ធជាមួយលោកយាយដ៏កម្សត់រូបនេះ បានលើកឡើងថា លោកយាយខាងលើមានឈ្មោះ ផល មានអាយុ ៦៧ ឆ្នាំ ប្រកបរបរជាអ្នកលក់ផ្កា បច្ចុប្បន្នស្នាក់នៅសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជារៀងរាល់ថ្ងៃដូនចាស់ដ៏គួរឱ្យអាណិតរូបនេះ បានធ្វើដំណើរចេញពីផ្ទះនៅវេលាម៉ោង ៤ រសៀល ដឹកផ្កាតាមរយៈម៉ូតូកូនទាមួយជិះត្រឹកៗ សំដៅទៅកោះពេជ្រ ដើម្បីស្វែងរកម៉ូយទិញផ្ការហូតដល់យប់ម៉ោង ៧ ឬ ៨ ទើបត្រឡប់មកផ្ទះវិញ ។ មានថ្ងៃខ្លះលក់ដាច់បានចំណេញលុយបាន ២ ទៅ ៣ ម៉ឺន គ្រាន់នឹងបានលុយចាក់សាំងធ្វើដំណើរត្រឡប់មកវិញ និង សម្រាប់ចាយវាយ ហើយមានថ្ងៃខ្លះទៀតក៏លក់មិនដាក់ រកលុយសងថ្លៃផ្កាមិនបានក៏មាន ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាមួយគ្នានេះដែរ តាមរយៈគណនីហ្វេសប៊ុកមួយដែលមានឈ្មោះ ឆែ ស្រីពេជ្រ បានបង្ហោះនៅលើបណ្តាញសង្គម ដោយបានលើកឡើងថា «លោកយាយព្រះជន្ម ៦៧ ហើយ គាត់មកលក់ផ្កានៅកោះពេជ្ររាល់យប់ គាត់ជិះម៉ូតូពីព្រែកប្រាដល់កោះពេជ្ររាល់ថ្ងៃ ។ អ្នកដែលទៅលេងកោះពេជ្រជួយទិញផ្កាគាត់ផង ផ្កាលោកយាយស្រស់ល្អណាស់» ៕

Add a Comment

Your email address will not be published. Required fields are marked *