រូបពិតសម្លេងពិត! នៅសុខៗ ស្រាប់តែ សុភ័ក្រ កុសុម៉ា បានទម្លាយវីដេអូចម្រៀងមួយបទទៀតហើយ ដែលមួយបទនេះច្រៀងនៅ ផលិតកម្មនាគមាស ហើយថែមទាំងប្រាប់ថា…(មានវីដេអូ)

ដូចដែលប្រិយមិត្តបានដឹងច្បាស់ហើយថា កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ កន្លងមកនេះគេបានឃើញគណនីហ្វេសប៊ុកផេកមួយមានឈ្មោះថា៖ «រស្មីនាគមាស» បានទម្លាយវីដេអូចាស់មួយ ដែលមានហ្វេនៗខ្លះមិនដែលបានឃើញពីមុនមក។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដែលបទចម្រៀងមួយនោះមានចំណងជើងថា «សុំលេងផង» ហើយបទនេះដែរ ច្រៀងដោយ នាយ ព្រែកជាមួយ សុភ័ក្រ្ត កុសុម៉ា ហើយក៏មានការចូលរួមសម្តែងដោយតារាល្បីៗដូចជា លីច័ន្ទសីហា និង ឡោម លក្ខណា។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយឃើញវីដេអូចម្រៀងជិត ១៨ ឆ្នាំ នេះរួចមក ធ្វើឲ្យ សុភ័ក្រ្ត កុសុម៉ា បានធ្វើការសែរវីដេអូចម្រៀងមួយនេះ ហើយថែមទាំងបាននិយាយប្រាប់ថា៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

“បទហ្នឹងហើយដែលមិនទាន់ចេញផង ផលិតកម្មបិទបាត់ នឹកណាស់កាលនៅពីក្មេង មិនគិតអ្វី អោយតែដល់ថ្ងៃថតដឹងតែសប្បាយចិត្តគេងមិនលក់ សំខាន់គេមានកំណត់ហេតុទៀត MV កាល 2005” ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញស្រាប់តែនៅមនុនេះបន្តិច នាថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ នេះ សុភ័ក្រ កកុសុម៉ា បានបង្ហោះវីដេអូចម្រៀងមួយទៀតហើយ កាលច្រៀនៅប្រចាំផលិតកម្មនាគមាស ជាមួយ នាយព្រែក។

ក្នុងនោះដែរ កុសុម៉ា បានពោលពាក្យប៉ុន្មានម៉ាត់នេះថា៖ “បទហ្នឹងហើយ ថតចប់ភ្លាមផលិតកម្មបិទ ហើយឆ្ងល់ម៉េចឲ្យតែបទខ្ញុំត្រូវមានព្រែកគ្រប់បទចឹង? ជួយ like page ផលិតកម្មកាលអូនច្រៀងពីក្មេងផងណា នាគមាស Entertainment” ។

ហើយខាងផលិតកម្មក៏បានភ្ជាប់សារខ្លីមួយប្រាប់បន្ថែមទៀតថា៖ “បើកឆាកផេកថ្មី នាគមាស Entertainment សូមផុសជូន បទៈ ាិី ច្រៀងៈ សុភ័ក្ត្រ កុសុមា និង នាយ ព្រែក admin សុំសួរបងប្អូនតួសម្តែងនៅក្នុងបទចម្រៀងនេះ អ្នកណាស្អាតជាងគេ? (ហាមថាអាក្រក់) កុសុមានិងនាយព្រែក ចំណុចស្អាតត្រង់ណាខ្លះ? (ហាមថាអាក្រក់)” ៕

ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សវីដេអូខាងក្រោមនេះ។

Add a Comment

Your email address will not be published. Required fields are marked *