អ្នកនាង ដេតម៉ាលីណា ទម្លាយខ្ទេចអស់ហេីយលេីកនេះ ដែរពេលនេះ អ្នកទាំងពីរ អាច នឹងមាន ម្នាក់នឹង ប្រឈម មុខ ទៅនឹងច្បា​ ​ប់ក្រោយ ការលាតត្រដាងផុសតាង ជាច្រេីន(មានវីដេអូ)

មហាជនធ្លាប់បានជ្រាបរួចមកហើយ ហើយក៏មានការភ្ញាក់ផ្អើលខ្លាំងស្ទើរមិនគួរឱ្យជឿ ទាក់ទងជីវិតប្តីប្រពន្ធបែកបាក់ រវាងលោក ឌួង ឆាយ និងអតីតភរិយារបស់លោក គឺអ្នកនាង ដេត ម៉ាលីណា ដែលបានធ្វើការប្រកាសចែកផ្លូវគ្នាកាលពីអំឡុងខែកុម្ភៈ ឆ្នាំ២០២១។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួររំលឹកឱ្យដឹងផងដែរថា មូលហេតុដែលឈានដល់ការលែងលះគ្នានេះ ត្រូវបានទម្លាយដោយអតីតភរិយារបស់លោក គឺអ្នកនាង ម៉ាលីណា ថាផ្តើមចេញពីលោក ឌួង ឆាយ បានប្រើអំពើហិង្សាមកលើអ្នកនាង កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១ ហើយព្រោះតែមិនអាចទទួលយកបានចំពោះទង្វើនៃការប្រើអំពើហិ.ង្សាដ៏សា.ហា.វនេះ ក៏បានសម្រេចចិត្តដាក់ពាក្យលែងលះដាច់ស្រេច គឺនៅអំឡុងខែមករា ឆ្នាំ២០២១។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ទាប់ពីផ្ទុះរឿងរ៉ាវលែងលះនេះ អ្នកទាំងពីរ ក៏បានផ្តើមហែកហួរចោទប្រកាន់គ្នាទៅវិញទៅមក និងយករឿងរ៉ាវគ្រួសារជាច្រើនទៀតមកទម្លាយផងដែរ ដែលធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើលជាខ្លាំង។ តែទោះយ៉ាងណា លោក ឌួង ឆាយ ក៏បានទទួលស្គាល់ពីកំហុសរបស់ខ្លួនគ្រប់យ៉ាង ដែលបានធ្វើចំពោះអតីតភរិយា។ ទន្ទឹមនឹងនេះ លោក ឌួង ឆាយ ក៏ត្រូវធ្លាក់ងារជាឧកញ៉ាភ្លាមៗ និងបានសម្រេចចិត្តសាងភ្នួសជាព្រះសង្ឃ ដើម្បីសងគុណអ្នកមានគុណ និងលាងបាបកម្ម កម្មពៀរទាំងឡាយ។ ដោយឡែក ថ្មីៗនេះ នៅថ្ងៃទី ៣០ ខែសីហា ឆ្នាំ២០២១ ក៏ស្រាប់តែផ្ទុះឡើងជាថ្មីម្តងទៀត ខណៈអ្នកនាង ដេត ម៉ាលីណា ព្រោះអត់ទ្រាំលែងពុំបាននឹងទង្វើរបស់អតីតស្វាមី ក៏បានបើកឡានធ្វើការឡាយទាំងយប់ ដោយបានរៀបរាប់យ៉ាងដូច្នេះថា

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

«ថ្ងៃនេះនាងខ្ញុំសុំធ្វេីការឡាយបង្ហាញអំពីបញ្ហាកេីតឡេីងមកលេីរូបនាងខ្ញុំម្តងហេីយម្តងទៀត​នៅម៉ោង9:30pm នាងខ្ញុំត្រូវការទាមទាររកយុត្តិធម៌អោយកូននិងរូបនាងខ្ញុំផ្ទាល់​ ខ្ញុំសូមអោយផ្លូវច្បាប់ជួយរក យុត្តិធម៍អោយពួកខ្ញុំផង ព្រោះនាងខ្ញុំមានការរស់នៅភ័យខ្លាចនិងតក់ស្លុតខ្លាំងណាស់ ជាពិសេសកូននាងខ្ញុំអាចនឹងមានបញ្ហាសតិអារម្មណ៍ ដោយសារតែទង្វេីអាក្រក់ស្រែកគំរាម និងហឹ.ង្សាដ៏សា.ហាវរបស់ឪពុកបែបនេះដដែលៗកេីតមកលេីនាងខ្ញុំ​និងកូនម្តងហេីយម្តងទៀត»៕

Add a Comment

Your email address will not be published. Required fields are marked *