ម៉ាត 7-Eleven បានខ្លាចជាការចាប់អារម្មណ៏មួយដ៏ខ្លាំងតែបែរជាទិដ្ឋភាពមួយនេះ ត្រូវ បានអ្នកដ៏ទៃមេីលងាយ ខ្មែរយេីង យ៉ាងមួយទំហឹង តែអ្វីដែរ គួរអោយចាប់អារម្មណ៏គឺថា បងប្រុសម្នាក់បាននិយាយថា នេះជាជំងឺម្យ៉ាងរបស់ខ្មែរ …!ដែរតែងតែធ្វេីអីផ្អេីល…!

ដែលនេះជាលេីកទីមួយដែរមានបងប្អូនមហាជនខ្មែរយេីងជាច្រេីនមានការចាប់អារម្មណ៏ខ្លាំងមែនទែនទៅលេី ការ បេីកម៉ាត់របស់សេដ្ឋីថៃដំបូងនៅក្នុងស្រុកខ្មែរដែរបានធ្វេីអោយមានការចាប់អារម្មណ៏ជាខ្លាំងមែនទែន​។ការសម្ភោពម៉ាត របស់លោកមហាសេដ្ឋីនៅក្នុង ប្រទេសខ្មែរ ដែរមានឈ្មោះថា 7-Eleven ដែរជា កន្លែងសម្រាប់លោកអាហារគ្រឿងឧបរិក្ខា ជាច្រេីនដែរបងប្អូនត្រូវការនៅ

ក្នុងការប្រេីប្រាស់សម្រាប់ធ្វេីការផ្គត់ផ្គង់ទៅតាមតម្រូវការរបស់បងប្អូនជាប្រចាំថ្ងៃផងដែរ។តែអ្វីដែរធ្វេីអោយយេីងមានការងឿយឆ្ងល់ជាខ្លាំងនោះគឺថា មានមនុស្សជាច្រេីនកុះករ បានសម្រុកចូលទៅទិញនៅទីនោះ ដោយគ្មាន ខ្លាច ញញេីតនៅក្នុងការ ឆ្លងនៃជំងឺកូវីដ១៩នោះទេ​ ដែរមានការ ឈរចាំជាហូរហែរ នឹង ក៏ជារឿងមួយដែរមិនល្អ ផងដែរ សម្រាប់ការលេច នៅរូបភាពបែបនេះ

ស្ថិតនៅក្នុងសម័យកាលកូវីដ១៩បែបនេះ ។ភាពខុសប្លែក ដែរ ធ្វេីអោយមហាជនមានចំណាប់អារម្មណ៏ខ្លាំងដល់ថ្នាក់នឹង មិនដឹងថា មានអាថ៏កំបាំងនៅក្នុងនោះយ៉ាងណានោះទេ ។ក្រោយមានការ ចូលទិញសម្ភារះច្រេីន​នឹងមានប្រជាជនជាច្រេីន បាន ធ្វេីការ ចូលរួមនៅថ្ងៃបេីកសម្ភោធយ៉ាងអធឹកអធម៏បែបនេះស្រាប់តែមានគណនីយហ្វេសប៊ុកមួយបានធ្វេីការបង្ហោះសារ ពីការខមិន ពីសំណាក់

បុគ្គលម្នាក់ ដែរ បាន និយាយ ពាក្យ ប្រមាថ មេីលងាយខ្មែរដោយបែបនេះថា ៖
Because Cambodia no food no money no anything ។

ដែរចំណុចមួយនេះក៏ជាការមេីលងាយដ៏ខ្លាំងផងដែរសម្រាប់ប្រជាជនខ្មែរយេីងគ្រប់រូបនៅក្នុងការ បង្ហាញនៅទម្លាប់មួយដែរគេតែងនិយាយថា ផ្អេីលតាមវ៉ូង ។នៅក្នុងនោះផងដែរបុគ្គលមួយរួបដែរ បានលេងគណនីយហ្វេសប៊ុក ដែរមាន ឈ្មោះថា Vannath De-egoបានធ្វេីការបង្ហោះនៅ ចំណាប់អារម្មណ៏របស់ខ្លួននៅក្នុងការរិះគន់ទៅលេីចំណុចមួយនេះដោយបាននិយាយថា ៖
ដូចគេថាមិនខុសមែន ខ្មែរយើងមានជម្ងឺអួត អឿ ជឿ ជោរ ចូលចិត្តផ្អើលៗ និងជ្រើមតាមគ្នា!​ គ្រាន់តែសេដ្ឋីថៃមកបើកម៉ាតមួយសោះ ហាក់ដូចជា ក្រុមហ៑ុន Space X, Google​ និង Facebook… មកបោះទុនក្នុងប្រទេសខ្លួន។ សព្វថ្ងៃប្រហែលអត់ដឹងថាជនជាតិថៃគេស្គិញ និងមើលងាយប្រទេសខ្លួនប៉ុណ្ណាទេ!!!

Add a Comment

Your email address will not be published. Required fields are marked *