កាន់តែសង្វែគ! វីរនារីអាវសរ មុនបាត់-បង់ជីវិត ធ្លាប់ពោលពាក្យបែបនេះ ប្រាប់ទៅកាន់បងប្រុស

យុវតីក្លាហាន និង ជាសមាជិកមួយរូបនៃក្រុមគ្រូពេទ្យជួរមុខ ដែលកំពុងបម្រើការព្យាបាលអ្នកជំ ងឺ និង ប្រយុទ្ធប្រឆាំងទប់ស្កាត់មេរោ គកូ វីដ-១៩ បានបាត់បង់ជីវិតទៅទាំងវ័យក្មេង ដែលធ្វើឱ្យមហាជន នៅក្នុងបណ្ដាញសង្គមនាំគ្នារំជួលចិត្ត និង សោកស្តាយជាខ្លាំង ក្រោយបានទទួលដំណឹងដ៏ក្រៀមក្រំមួយនេះ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយពីការបាត់បង់ធនធានក្នុងវិស័យសុខាភិបាល ដ៏មានតម្លៃមួយរូបនេះ លោកជំទាវ ពេជ ចន្ទមុន្នី អនុប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ បានឱ្យដឹងថា ៖ «វាពិតជាដំណឹងដ៏គួរឱ្យសោកស្តាយ សូមឱ្យវិញ្ញាណក្ខន្ធរបស់ប្អូនបានទៅកាន់សុគតិភព អរគុណខ្លាំងណាស់សម្រាប់ការលះបង់ជូនជាតិ យើងគ្រប់គ្នានឹងចងចាំនូវការលះបង់របស់អ្នកជារៀងរហូតក្នុងបេះដូង» ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ថែមលើសពីនេះ ស្រាប់តែគណនីបងប្រុស វីរនារីអាវសរ ដែលបានបាត់បង់ជីវិតខាងលើ ដែលមានឈ្មោះ Oem Samphors បានស៊ែផុសរបស់ អនុប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ ព្រមទាំងបានបង្ហាញនូវអារម្មណ៍របស់ខ្លួនថា «សូមប្អូនទៅឱ្យបានសុខ» ព្រមទាំងបានបង្ហើបឃ្លាដ៏ចាក់ដោតមួយថា «អូនថារៀនពេទ្យដើម្បីជួយមនុស្ស ហត់ក៏ទ្រាំបានដែរ» ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពាក្យមួយឃ្លាចុងក្រោយនេះហើយ បានធ្វើឱ្យមហាជនសន្មតថាជាសារចុងក្រោយដ៏មានន័យ ដែលសពអ្នកគ្រូពេទ្យ បានពោលទៅកាន់បងប្រុសរបស់ខ្លួន ដែលធ្វើឱ្យមហាជនកាន់តែស្រណោះ និង ស្ញប់ស្ញែងចំពោះឧត្តមគតិមួយនេះ ក៏ដូចជាសកម្មភាពលះបង់ដើម្បីអ្នកជំ ងឺកូ វីដ-១៩ កន្លងមក ដែលនេះគឺជាការលះបង់ដ៏ធំធេង ក្នុងបុព្វហេតុជាតិ ដែលធ្វើឱ្យក្រុមការងារ និង មហាជនខ្មែរ ចងចាំជាប់ក្នុងបេះដូង ពុំអាចបំភ្លេចបានឡើយ ។

មិនតែប៉ុណ្ណោះ ក្នុងទិដ្ឋភាពនៃការបូជាសព បុរសដែលត្រូវជាបងប្រុស នៃសពអ្នកគ្រូពេទ្យ បានបង្ហោះរូបភាពចុងក្រោយគួរឱ្យរំជួលចិត្ត នៅមុខឈាបនដ្ឋាន ព្រមទាំងពោលពាក្យថា «ចុងក្រោយហើយអូន» បង្ហាញពីការជូនដំណើរដ៏គួរឱ្យសោកសង្រេងបំផុតក្នុងឆាកជីវិតរបស់លោក ដែលបានបាត់បង់ប្អូនស្រីជាទីស្រឡាញ់របស់ខ្លួន ៕ ប្រភព Popular Magazine

Add a Comment

Your email address will not be published. Required fields are marked *