ភរិយា របស់ លោក ស៊ុកសុភា គ្រាន់តែបែកគ្នាបានត្រឹមតែ ០៤ថ្ងៃសោះ បែរជាបង្ហោះសារបែបនេះ ទៅកាន់ស្វារមី ខ្លួនដោយបែបនេះទៅវិញ

ដូចដែលពុកម៉ែបងប្អូនបានដឹងច្បាស់ហើយថា កាលពីថ្ងៃទី ២៦ ខែសីហា ឆ្នាំ ២០២១ កន្លងមក អ្នកលេងបណ្តាញសង្គមហ្វេសប៊ុក ជាពិសេសមិត្តភក្តិទាំងក្នុង និង ក្រៅរង្វង់សិល្បៈមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយពីភរិយារបស់លោក ស៊ុក សុភា សុខៗស្រាប់តែប្រកាសដំណឹងថាអ្នកទាំង ២ បានលែងលះគ្នា និង គ្មានអ្វីពាក់ព័ន្ធគ្នានោះឡើយ ដោយអ្នកនាងសុំមិនបកស្រាយ មានតែពាក្យថាឆ្អែត ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយពីការប្រកាសនោះហើយ ក៏មានមហាជនអ្នកលេងបណ្តាញសង្គម និង មិត្តសិល្បករជាច្រើន ហាក់មិនចង់ជឿនៅឡើយទេ ថាលោក ស៊ុក សុភា និង ភរិយា បែកបាក់គ្នានោះ ក៏ព្រោះកន្លងមកពួកគេស្រឡាញ់ និង យល់ចិត្តគ្នាណាស់ ។ លើសពីនោះ ក៏មានអ្នកលើកឡើងថា នេះគ្រាន់តែជាការ Prank និង សម្តែងប៉ុណ្ណោះ តែភរិយារបស់លោក ក៏បានបញ្ជាក់ច្បាស់ៗថា នេះមិនមែនជាការសម្តែងនោះទេ គឺជាការពិត ព្រោះអ្នកនាងមិនយករឿងគ្រួសារលែងលះគ្នាមកនិយាយលេងផ្តេសផ្តាសនោះឡើយ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនោះដែរ បើទោះជាភរិយាបានប្រកាសក្តែងៗពីការលែងលះ និង មូលហេតុជាច្រើននោះ លោក ស៊ុក សុភា ក៏ហាក់មិនបានចេញមុខមកបញ្ជាក់ និង បកស្រាយបន្ថែមផងដែរថានេះ គឺជាការពិត ឬ យ៉ាងណា ? ក៏ព្រោះតែមហាជនទាំងអស់ សង្ឃឹមថាប្តីប្រពន្ធមួយគូនេះអាចនឹងវិលមកចាប់ដៃគ្នាវិញដូចដើម ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ ក្រោយពីប្រកាសលែងលះបាន ៤ ថ្ងៃ នៅព្រឹកថ្ងៃទី ៣០ ខែសីហា ឆ្នាំ ២០២១ នេះ ភរិយារបស់លោក ស៊ុក សុភា ដែលមានគណនីហ្វេសប៊ុកឈ្មោះ Sarina Lucky Luy ក៏បានបង្ហោះសារមួយថា «អរគុណអ្នកទាំងហ្នឹងណាស់ ដល់ពេលនេះបានដឹងថា អ្នកណាចេះសួរសុខទុក្ខយើង។ អរគុណបងប្អូនដែលចេះខលមកសួរនាំ ខ្ញុំអត់អីទេ» ។ លើសពីនោះ នៅថ្ងៃដដែលនេះក៏ជាថ្ងៃខួបកំណើតកូនប្រុសច្បង អ្នកនាងក៏ហាក់មិនបានលើកយកនូវរឿងរ៉ាវជាមួយនឹងលោក ស៊ុក សុភា មកនិយាយទៀតដែរ គឺបានត្រឹមតែនិយាយពាក្យជូនពរដល់ថ្ងៃកំណើតកូនប្រុសប៉ុណ្ណោះ ៕

Add a Comment

Your email address will not be published. Required fields are marked *