កុំ​ទាន់​ទៅ​ណា​ឆ្ងាយ​ពី​នាយ​ក្ដី លោក កំពុង​ដំណើរការ​អាជីវកម្ម​មួយ​ទៀត ហើយ​លាន់មាត់​ថា​ដាច់​ខ្លាំង​ណាស់!

អតីត​សមាជិក​ក្រុម​កំប្លែង​នាយ​ពាក់​មី​ក្នុង​កម្មវិធី”បាន​មើល​បាន​សើច” ដែល​បច្ចុប្បន្ន​បាន​រលាស់​ខ្លួន​ទៅ​ជា​តារា​ចម្រៀង​អាជីព​ក្នុង​ផលិតកម្ម P គឺ​លោក ឈុន សុវណ្ណ​ភក្ដី ហៅ​នាយ​ក្ដី បាន​បង្កើត​មុខរបរ​បន្ថែម​ពី​លើ​អាជីព​សិល្បៈ​របស់​លោក​មួយ​ទៀត ខណៈ​ដែល​ភោជនីយដ្ឋាន”ស្រះ​ត្រី​នាយ​ក្ដី” កំពុង​ដំណើរការ​យ៉ាង​ល្អ។ នោះ គឺ​មុខរបរ​កុម្ម៉ង់​ទិញ​កង់​ហាត់ប្រាណ​ពី​ក្រៅ​ប្រទេស​មក​លក់​បន្ត​នៅ​កម្ពុជា។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នាយ​ក្ដី បាន​ប្រាប់​Sabay ថា លោក​បាន​ចាប់​យក​មុខរបរ​នេះ​ជាង​១០​ថ្ងៃ​ហើយ ហើយ​ឃើញ​ថា​មុខរបរ​នេះ​មាន​ទីផ្សារ​ល្អ ដោយសារ​តែ​កង់​ហាត់ប្រាណ​ដែល​លោក​បាន​កុម្ម៉ង់​តាម​កុងតែន័រ​ពី​ក្រៅ​ប្រទេស​ក្នុង​១​លើក​ចំនួន​១០០​គ្រឿង​នោះ បាន​លក់​ចេញ ឬ​លក់​ដាច់​១​គ្រឿង ឬ​២​គ្រឿង​រាល់​ថ្ងៃ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នាយ​ក្ដី៖”និយាយ​ទៅ​បង​ខ្ញុំ​ចាប់​យក​មុខរបរ​ហ្នឹង ដោយ​យើង​មិន​ទាន់​បាន​ចេញ​ថត​ពេញលេញ ព្រោះ​បញ្ហា​កូវីដ​នោះ ដល់​អីចឹង​យើង​ចេះតែ​ខំ​ទៅ…យើង​បាន​ចំណូល​២ គឺ​ពី​ហាង​ផង និង​លក់​កង់​ផង។ លក់​ដាច់​រាល់​ថ្ងៃ​បង…ព្រោះ​ខ្ញុំ​ផ្សព្វផ្សាយ​លក់​តាម​Tik Tok និង​Facebook នោះ”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នាយ​ក្ដី​បញ្ជាក់​ថា កង់​ហាត់​ប្រាណ​ស្ទើរ​គ្រប់​ប្រភេទ កំពុង​ដាក់​បញ្ឈរ​លក់​នៅ​ផ្ទះ​របស់​លោក ស្ថិតនៅ​បុរី​វិមាន​ភ្នំពេញ។ សព្វថ្ងៃ​លោក​មមាញឹក​ណាស់​ដែរ​នឹង​មុខរបរ​លក់​កង់​នេះ ហើយ​នឹង​ការងារ​គ្រប់​គ្រង​នៅ​ភោជនីយដ្ឋាន”ស្រះ​ត្រី​នាយ​ក្ដី” ស្ថិតនៅ​ម្ដុំ​ផ្សារ​បាត់​ដឹង ផ្លូវជាតិ​លេខ​៥១។ លោក​ថា លោក​នឹង​រវល់​ទ្វេដង នៅ​ពេល​ដែល​បញ្ហា​កូ វីដ-១៩ លែង​មាន ហើយ​អាជីព​សិល្បៈ​ចាប់​ផ្ដើម​ដំណើរការ​ពេញលេញ​វិញ ព្រោះ​លោក​កំពុង​ជាប់​កុងត្រា​ការងារ និង​ធ្វើ​ជា​តារា​ចម្រៀង​ម្នាក់​ប្រចាំ​នៅ​ផលិតកម្មP ផង​នោះ៕

Add a Comment

Your email address will not be published. Required fields are marked *