សា.ហា.វ.ខ្លាំងណាស់ ហ៊ាន​ចូល.លួ.ច. ទូរដែកនៅកាសុីណូ ឆាងឆឹងក្នុងខេត្តព្រះសីហនុ ដែរមានទឹកប្រាក់ ១១០.០០០ដុល្លា ក៏ប៉ុន្តែត្រូវបាន អស់លាក់ក្រោយ រយះពេល១ថ្ងៃ

ខេត្តព្រះសីហនុ៖ នៅថ្ងៃអាទិត្យ ទី ២៩ ខែសីហា ឆ្នាំ២០២១ ម្សិលមិញនេះ ដោយមានការដឹកនាំបញ្ជា ពីសំណាក់លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ កម្លាំងនគរបាលជំនាញបានបើកប្រតិបត្តិការការស្រាវជ្រាវបង្ក្រាបករណី អំពើចោរកម្ម (លួចទូរដែក) មានលុយ ១១០,០០០$ ដោយធ្វើការឃាត់ខ្លួនបានជនសង្ស័យបានចំនួន ០៣នាក់។

តាមរបាយការណ៍បញ្ជាក់ថា នៅថ្ងៃទី ២៨ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង១២និង៣០នាទី មានបុរសជនជាតិចិនម្នាក់ បានមកដាក់ពាក្យបណ្តឹងថា កាលពីថ្ងៃទី ២៥ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង៣និង០០នាទី ទៀបភ្លឺ មានចោរបានលួចចូលទៅក្នុងបន្ទប់លេខ៨៧២០ នៃកាស៊ីណូ ឆាងឆឹង

ស្ថិតនៅ ភូមិ៣ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ហើយធ្វើសកម្មភាពលួចទូរដែក ០១គ្រឿង គេចខ្លួនបាត់ ដោយនៅក្នុងទូរដែកនោះ មានលុយ ១១០,០០០$ (ដប់មួយម៉ឺនដុល្លារអាមេរិក) និងនាឡិការដៃ០១គ្រឿង។

បន្ទាប់ពីទទួលបានពាក្យបណ្តឹងរបស់ជនរងគ្រោះ កម្លាំងជំនាញផែនការងារនគរបាលព្រហ្មទណ្ឌ បានធ្វើការស្រាវជ្រាវ យ៉ាងយកចិត្តទុកដាក់ រហូតដល់វេលាម៉ោង២០និង០០នាទី ទើបធ្វើការឃាត់ខ្លួនបានជនសង្ស័យចំនួន ០៣នាក់។ បច្ចុប្បន្នជនសង្ស័យទាំង ៣នាក់កំពុងត្រូវបានឃាត់ខ្លួន ដើម្បីធ្វើការសាកសួរ និងចាត់ការតាមផ្លូវច្បាប់ ៕

Add a Comment

Your email address will not be published. Required fields are marked *