ទំនងដល់ហេីយអាយដុល …! ក្រោយបាត់មុខមួយរយះនេះស្រាប់តែមកសង្ងំរ៉ូមេនទិក ជាមួយនឹងភរិយា នៅក្នុងតង់សោះ នឹងមិនត្រឹមតែប៉ុណ្ណោះ លោកឆាយ វិរះ យុទ្ធ បាន …!

ហ្វេនៗ និងទស្សនិកជន ភាគច្រើន ច្បាស់ជាស្គាល់ តារាចម្រៀងដ៏ល្បីប្រចាំផលិតកម្ម សាន់ ដេ គឺលោក ឆាយ វីរៈយុទ្ធ ជាក់ជាមិនខាន ដោយ តារាប្រុសរូបនេះ នៅតែទទួលបានការគាំទ្រខ្លាំងដដែលពីសំណាក់មហាជនទូទៅ រហូតមកដល់បច្ចុប្បន្ននេះ។

បច្ចុប្បន្ន លោកកំពុងសាងក្តីសុខ និងសុភមង្គល ក្នុងគ្រួសារដ៏សាមញ្ញមួយ របស់លោក មើលទៅពិតជាកក់ក្តៅ ខ្លាំងណាស់ ជាពិសេស តែងតែបង្ហាញភាពស្និតស្នាល ផ្អែមល្ហែមជាមួយ ភរិយា និងកូនស្រីសំណព្វចិត្ត មិនដែលដាច់ឡើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្តែង នាយប់ថ្ងៃទី ២៥ ខែសីហា ឆ្នាំ ២០២១ ហ្វេនៗ ឡើងភ្ញាក់ក្រោយឃើញ លោក ឆាយ វីរៈយុទ្ធ នាំភរិយា ញុំាបាយខ្ចប់ស្លឹកឈូក ក្នុងតង់ មើលទៅពិតជាទាក់ទាញ និងប្លែកភ្នែកខ្លាំងណាស់។

លោក ឆាយ វីរៈយុទ្ធ និង ភរិយា បានពោលពាក្យរូមគ្នាថា “គូយើងក្នុងរាត្រីនេះ បាយស្លឹកឈូក ក្បែរភ្ន​​​ក់ភ្លើ​​​ង ក្រោមពន្លឺព្រះច័ន្ទ គឺសុខណាស់ហើយ “។ ពួកគាត់បានបន្ថែមថា “ជាតិណាស់ផ្អកចៀន បងប្អូនចូលចិត្តដូចយើង2នាក់ទេ? បើចូលចិត្ត ថ្ងៃក្រោយបបួលបងប្អូនទៅដែរណា៎”។

ក្រោយឃើញបែបនេះ គ្រប់គ្នាបានទំលាយពាក្យទំាងនេះចេញមកត្រង់ៗថា ៖ ឃើញហើយមានក្តីសុខណាស់បង, សូមឲ្យរាត្រីនេះ មានសុភមង្គល ជារៀងរហូតណាអូន, មានក្តីសុខណាស់ បងអើយ មើលទៅ, ស្វីតណាស់អាយដល,

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មើលហើយរំភើបណាស់, ទំនងតើបង, ឆ្ងាញ់ណាស់ឣាយដល, ឃើញម្ហូបឃ្លានបាយបាត់ហើយ, អូយយ៉ូយ អាយដល! កម្សត់ម្ល៉េះបាយស្លឹកឈូក ក្រោមពន្លឺព្រះច័ន្ទ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដើម្បីជ្រាបបន្ថែមទៀត សូមមើលរូបភាព ដ៏ផ្អែមល្ហែម របស់ លោក ឆាយ វីរៈយុទ្ធ និងភរិយា ទំាងអស់គ្នា ៖

Add a Comment

Your email address will not be published. Required fields are marked *