ពុទ្ធោអើយ! សមាជិកគ្រួសារ Pancake ចំនួន ៨ នាក់ ឆ្លងកូវីដ-១៩ ទាំងអស់

ជឿជាក់ថា ប្រិយមិត្តបានដឹងរួចមកហើយ កាលពីថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ ២០២១ កន្លងទៅនេះ តារាស្រីសម្ដែងជួរមុខលំដាប់ប្រទេសថៃ នាង Pancake បានរកឃើញថាខ្លួនមានឆ្លងជំងឺកូនវីដ-១៩ ។ ជាមួយគ្នានោះ នៅថ្ងៃទី ២៩ ខែ មិថុនា ឆ្នាំ ២០២១ នេះ តារាស្រីនាង Pancake បានចេញមកប្រាប់ពីលទ្ធផលសមាជិកគ្រួសាររបស់នាង ដោយក្នុងនោះមានសមាជិក ៨ នាក់ក្នុងគ្រួសារសុទ្ធតែឆ្លងជំងឺកូវីដ-១៩ ។

សមាជិកគ្រួសាររបស់តារាស្រីរូបនេះ រួមមាន ម្ដាយនាង បងប្អូននាង រួមទាំង ក្មួយរបស់នាងផងដែរ ។ បន្ទាប់ពីតេស្តរកឃើញថាមានឆ្លងជំងឺកូវីដ-១៩ ភ្លាមៗ នោះ នាង និង ក្រុមគ្រួសារក៏ទទួលបានការព្យាបាលយ៉ាងយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យ។ ទន្ទឹមនឹងនោះដែរ តារាស្រីនាង Pancake ក៏បានបន្ថែមទៀតថា នៅពេលនេះ អាការជំងឺនាង និង គ្រួសារមិនមានអ្វីជាក្ដីបារម្ភឡើយ ហើយនាងក៏អរគុណចំពោះមហាជនអ្នកគាំទ្រដែលតែបារម្ភ និង ផ្ដល់កម្លាំងចិត្ត ឱ្យនាង ។

គួរបញ្ជាក់ផងដែរថា ក្រៅពីតារាស្រី Pancake និង សមាជិកគ្រួសារ ក្នុងនោះ គេក៏ឃើញមានអ្នកសិល្បៈថៃជាច្រើនរូបណាស់ដែលបានពាក់ព័ន្ធជាមួយនាង រួមមានតារាសម្ដែងប្រុសលោក Boy Pakorn តារាសម្ដែងស្រី នាង Taew Natapohn តារាសម្ដែងប្រុសលោក Mario និង តារាសម្ដែងស្រី Aff Taksaorn រួមនឹងក្រុមការងារមួយចំនួនទៀត ព្រោះថាពួកគេបានទៅរួមការងារជាមួយគ្នា៕

Add a Comment

Your email address will not be published. Required fields are marked *