លេីកនេះកុំអោយមានការនឿយឆ្ងល់ទៀត នៅជុំវិញរឿងលុយ១០មុឺន ដុល្លា ដែរម៉ាក់លក្ខណ៏រកបានត្រឹម១ថ្ងៃ ហេីយក៏បានបង្ហេីប ប្រាប់ពី ចំណូលរបស់ខ្លួនដែរបានមកក្នុង១ថ្ងៃៗគឺ រហូតដល់ (មានវីដេអូ)

សូមរំលឹកឡើងវិញបន្តិចផងដែរថា កញ្ញា ម៉ាក់លក្ខណ៍ គឺជាតារា Tik Tok ដ៏ល្បីឈ្មោះម្នាក់ កំពុងតែលេចធ្លោ ស្ទើរមិនគួរឲ្យជឿ និងនឹកស្មានដល់ ព្រមទំាងទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ហ្វេនៗ ជាច្រើនរបស់ខ្លួន។

កាន់តែភ្ញាក់ផ្អើលថែមទៀតនោះ កាលពីថ្ងៃទី ១៧ ខែសីហា ឆ្នាំ ២០២១ ម៉ាក់លក្ខណ៍ បានចុះកុងត្រាការងារថ្មី ជាមួយ លោកស្រី ទ្រី ដាណា ពិសេសទទួលបានថវិកាមុន សុទ្ធតែលុយដុល្លារ ឡើងមួយដុំធំ បើតាមរាប់ឃើញ គឺដល់ទៅ ១០ម៉ឺនដុល្លារឯណោះ។

លុះមកដល់ ថ្ងៃទី ១៨ ខែសីហា ឆ្នាំ ២០២១ ម៉ាក់លក្ខណ៍ ធ្វើឲ្យគេភ្ញាក់ផ្អើលសារជាថ្មី ក្រោយកាន់លុយទំាងដុំៗ ទិញរថយន្តទំនើបមួយគ្រឿង Lexus NX300 តម្លៃរហូតដល់ទៅ ៧៥០០០ ដុល្លារ ឯណោះ។

រឹតតែច្បាស់ថែមទៀតនោះ នាថ្ងៃទី ២៥ ខែសីហា ឆ្នាំ ២០២១ នេះ គេឃើញ ម៉ាក់លក្ខណ៍ បានផ្តល់កិច្ចសម្ភាសន៍ពិសេសមួយជាមួយអ្នកសារព័ត៌មាន តារាញូស៍ ពាក់ព័ន្ធ រឿងចុះកុងត្រាជាមួយ លោកស្រី ទ្រី ដាណា និងរឿងផ្សេងទៀត ដែលមានអ្នកខ្លះមិនទាន់បានដឹង ដោយប្រាប់ច្បាស់ៗថា

“ឈ្មោះពិត ឈ្មោះលក្ខណ៍ អាយុ ២៣ ឆ្នាំ, លុយ ១០ម៉ឺនដុល្លារ គឺកុងត្រាជាមួយគាត់ (លោកស្រី ទ្រី ដាណា) ១ឆ្នាំ បងប្អូនទំាងអស់គ្នា ខ្ញុំនិយាយពិតមែន ខ្ញុំអត់កុហកទេ តាមពិតទៅកុងត្រាផលិតផលផ្ទាល់របស់គាត់តែម្តង,

ការពិតទៅ ខ្ញុំអត់មានអួតទេបង សម្រាប់ខ្ញុំ ទូទៅគឺខ្ញុំអត់ដែលថាទិញអីត្រូវអួតពុកម៉ែបងប្អូនទំាងអស់គ្នាទេ តែឥឡូវនេះ គឺប្អូនទិញឡាន ហើយនិងទិញផ្ទះដែរ អ៊ីចឹងខ្លាចគេសួរថា បានលុយមកពីណាទិញផ្ទះ បានលុយពីណាទិញឡាន អ៊ីចឹងគឺប្អូនប្រាប់ពីប្រាក់ចំណូលរបស់ប្អូនចូលមក ហើយខ្លាចគេសួរថា និយាយរួមបានប្រភពប្រាក់ចំណូលមកពីណា អ៊ីចឹងប្អូនត្រូវបង្ហាញ,

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមពិតទៅបងលុយនេះមួយចំណែកតូចទេ ហើយនៅលុយប្រាក់ខែខ្ញុំទៀត លុយក្រៅដែលបានទៀត ប្រាក់ចំណូលខ្ញុំ១ខែបានជិត១ម៉ឺនដុល្លារ ទៀតបង”

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ម៉ាក់លក្ខណ៍បន្ថែមថា “តាំងពីប្អូននៅរាំមកគឺជាមើលងាយគ្រួសារខ្ញុំ មើលងាយខ្ញុំខ្លាំងមែនទែន, សម្រាប់ការរាំបានតែមួយឆ្នាំទេបង ហើយពេលដែលខ្ញុំរាំហ្នឹងគឺអ្នកភូមិមើលងាយខ្លាំងមែនទែន មើលងាយម៉ែខ្ញុំទៀត…”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនាវីដេអូខាងក្រោមនេះ ទំាងអស់គ្នា ៖

Add a Comment

Your email address will not be published. Required fields are marked *