សមគ្នាណាស់ ! ដួង ម៉ានិច និងបុត្រ តែងខ្លួនប៉ុន្មានឈុតនេះ ស្អាតប្លែកណាស់ ពិសេសមានដំណឹងល្អទៀត គឺពួកគាត់នឹងចូលរោងការ នៅថ្ងៃទី…(មានវីដេអូ)

អ្នកគាំទ្រ ច្បាស់ជាស្គាល់ជាក់ជាមិនខាន តារាសម្តែងស្រី ដែលមានដ​ងខ្លួ​នសិ​ចស៊ី ទឹកមុខមានមន្តស្នេហ៍ គឺ កញ្ញា ដួង ម៉ានិច នោះ។ ពីមួយថ្ងៃទៅមួយថ្ងៃ តារារូបនេះ កាន់តែមានប្រជាប្រិយភាពខ្លាំង ជាពិសេសនោះ គឺទីផ្សារសិល្បៈ មានភាពមមាញឹកខ្លាំងណាស់។

មួយវិញទៀត កញ្ញា ដួង ម៉ានិច កំពុងមានទំនាក់ទំនងយ៉ាងស្និតស្នាលបំផុត ជាមួយបុរសវ័យក្មេងម្នាក់ គឺ ថៃ អតិជាតិបុត្រ ដល់ថ្នាក់ធ្វើឲ្យ ហ្វេនៗ និងមហាជនជាច្រើនសង្ស័យថាអ្នកទំាងពីរមាន ស្រឡាញ់គ្នា។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ស្រាប់តែនៅមុននេះបន្តិច នាថ្ងៃទី ២៥ ខែសីហា ឆ្នាំ ២០២១ គ្រប់គ្នា ភ្ញាក់ព្រឺត ក្រោយឃើញ កញ្ញា ដួង ម៉ានិច និង បុត្រ ត្រូវបានគេតុបតែងខ្លួនយ៉ាងស្អាត ហើយសមគ្នាខ្លាំងណាស់។

ម្ចាស់ហ្វេសប៊ុកឈ្មោះ “Sokha Artist” បានប្រាប់ខ្លះៗថា អ្នកទំាងពីរ កំពុងថតរូបភាព ទុកដាក់មុខរោង ក្នុងថ្ងៃមង្គលការរបស់ពួកគេ ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ ២០២២ ហើយ ម៉ានិច និងបុត្រ ក៏ត្រៀមថត Pre-Wedding នៅខែធ្នូ ឆ្នាំ ២០២១ ខាងមុខនេះដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តោះដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមមើលរូបភាព និងវីដេអូ របស់ អ្នកទំាងពីរទំាងអស់គ្នា ៖

Add a Comment

Your email address will not be published. Required fields are marked *