ត្រៀមៗបងប្អូន! រាជធានី-ខេត្តទាំង ៣ នេះ មានអាទិភាពចាក់វ៉ាក់សាំង សម្រាប់កុមារ អាយុចាប់ពី ១២ ដល់ ១៧ ឆ្នាំ មុនគេ

នៅថ្ងៃទី ១៦ ខែ កក្កដា ឆ្នាំ ២០២១ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ផ្ញើសារពិសេសជូនជនរួមជាតិ ពាក់ព័ន្ធការសម្រេចឱ្យចាក់វ៉ាក់សាំងកូវីដ-១៩ ជូនកុមារ និងយុវវ័យ អាយុពី ១២ ឆ្នាំ ដល់ ១៧ ឆ្នាំ នាពេលឆាប់ៗខាងមុខនៅតាមបណ្តារាជធានី-ខេត្ត ។

ជាមួយគ្នានេះដែរ ប្រមុខរាជរដ្ឋាភិបាលនៃប្រទេសកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់បន្ថែមថា «យើងក៏អាចចាប់ផ្តើមនៅដំណើរការចាក់វ៉ាក់សាំង ដោយចាប់ផ្តើមចេញពីទីក្រុងភ្នំពេញ និង ខេត្តកណ្តាល ជាពិសេសគឺយើងធ្វើដូចស្ថានភាពរយៈពេលកន្លងទៅ រួមមានភ្នំពេញ កណ្តាល ឯបន្ទាប់ទៅខេត្តព្រះសីហនុ ដែលយើងធ្វើតាមទម្រង់ដែលយើងធ្វើកន្លងទៅនេះ»។

គួរបន្ថែមថា សម្តេចតេជោ ក៏បានអំពាវនាវដល់មាតាបិតា និង អាណាព្យាបាល ត្រៀមនាំកូនៗ ដែលមានអាយុចាប់ពី ១២ ដល់ ១៧ ឆ្នាំ ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ឱ្យបានគ្រប់ៗគ្នា តាមការជូនដំណឹងរបស់ក្រសួងសុខាភិបាលនាពេលខាងមុខ៕

Add a Comment

Your email address will not be published. Required fields are marked *