សង្វេគចិត្តជាខ្លាំង! ក្មេងតូចៗ ២នាក់ បានត្រឹមសំលឹងពីចំងាយ ក្រោយឪពុកស្លា.ប់ដោយកូវីដ និងម្ដាយជាប់ព្យាបាល

ជុំវិញព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ នាមួយរយៈកាលចុងក្រោយនេះ បានផ្ដាច់យកសង្ខារអ្នកជំងឺកូវីដ-១៩ ជាប្រចាំឥតខានឡើយ នាំឱ្យពលរដ្ឋមួយចំនួនត្រូវព្រាត់ចាកមនុស្សជាទីស្រឡាញ់ត្រឹមមួយរំពេចភ្នែក ថែមទាំងបន្សល់នូវ វិប្បដិសារីបែកខ្ញែកគ្រួសារ គូរឱ្យអាសូរជាទីបំផុត ។

នេះដូចទៅនឹងរឿងរ៉ាវដែលបានកើតឡើង នៅក្នុងខេត្តក្រចេះ នាថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ ២០២១ កន្លងទៅ ដែលមានមេគ្រួសារម្នាក់ បានបាត់បង់ជីវិតដោយសារជំងឺកូវីដ-១៩ បន្សល់ទុកនូវភរិយា និងកូនពៅ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យស្រុកមេមត់ ពុំអាចលាគ្នាក្នុងឱកាសចុងក្រោយឡើយ ។

អ្វីដែលកាន់តែខ្លោចចិត្តទៀតនោះ ការបាត់បង់នេះ បានបន្សល់ទុកនូវក្មេងស្រីតូចៗ ២ នាក់ទៀត ត្រូវបង្ខំចិត្តរស់នៅធ្វើចត្តាឡីស័កទាំងកណ្ដោចកណ្ដែងនៅក្នុងគេហដ្ឋាន ខណៈដែលឪពុកត្រូវបានគេយកទៅបូជាបាត់ ឯម្ដាយត្រូវនៅព្យាបាលខ្លួន និង មើលថែប្អូនពៅ ពុំមានឱកាសបានជួបជួនក្នុងគ្រាដែលពួកគេត្រូវការភាពកក់ក្ដៅមួយនេះឡើយ ។

ចំពោះរឿងនេះ បើតាមប្រភពពីអ្នកដែលនៅព្យាបាលបន្ទប់ជាមួយម្ដាយ ក្មេងតូចទាំង ២ រូបនេះ បានបញ្ជាក់ឱ្យដឹងថា កូនស្រីទាំង ២ នាក់ បានតេមករកម្តាយប្រាប់ថាខ្លាច និង នឹកម្ដាយ ចង់ឱ្យម្ដាយរបស់ខ្លួនត្រឡប់ទៅផ្ទះវិញ ។ នាមជាម្ដាយ បានឆ្លើយតបទាំងក្ដុកក្ដួលថា «ម៉ែជិតទៅវិញហើយ ម៉ែប្រឹងលេបថ្នាំឱ្យជា ពេលម៉ែទៅផ្ទះវិញម៉ែធ្វើម្ហូបឆ្ងាញ់ៗឱ្យកូនញ៉ាំ កូននៅផ្ទះណាកូន ចាំម៉ែ កូនកុំរករឿងនាំឱ្យម៉ែពិបាកចិត្ត ខ្លាចស្លាប់ដូចពុកឯង ម៉ែត្រូវរឹងមាំរកស៊ីចិញ្ចឹមកូន» ៕

Add a Comment

Your email address will not be published. Required fields are marked *