កាន់តែច្រើន! មកដល់ថ្ងៃនេះ ចំនួនអ្នកស្លា.ប់ដោយសារកូវីដ១៩ នៅកម្ពុជា បន្តកើនឡើងដល់ជាង ១ពាន់នាក់ហើយ

ភ្នំពេញ៖ យើងតាមទិន្នន័យដែលចេញផ្សាយដោយក្រសួងសុខាភិបាល បានឱ្យដឹងថា គិតមកត្រឹមថ្ងៃនេះ ចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ នៅប្រទេសកម្ពុជា បានបន្តកើនឡើងដល់ ១,០២៥នាក់ និងឆ្លងសរុប ៦៤,៦១១នាក់ ក្រោយរកឃើញស្លាប់ថ្មី ៣៩នាក់ និង ឆ្លងថ្មី ៩៩៦នាក់បន្ថែមទៀត។

យ៉ាងណាមិញ ស្របពេលករណីឆ្លង នៅតែមានចំនួនច្រើនជារៀងរាល់ថ្ងៃ រាជរដ្ឋាបាលភិបាលកម្ពុជា បានជំរុញការចាក់វ៉ាក់សាំងជូនប្រជាជននៅតាមបណ្តានានា និងទីក្រុង ក្នុងគោលបំណងជួយកាត់បន្ថយហានិភ័យនៃការឆ្លងរាលដាល។ ហើយបន្ថែមពីនេះ ក្រសួងសុខាភិបាល ក៏តែងអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមគោរពតាមវិធានការឱ្យបានខ្ជាប់ខ្ជួន គឺ ៣កុំ ៣ការពារ ដើម្បីក្រុមគ្រួសារ និងសង្គមជាតិយើង៕

Add a Comment

Your email address will not be published. Required fields are marked *