កាន់តែក្តៅហើយ! រដ្ឋបាលខេត្តព្រះសីហនុ ប្រើធម៌ក្តៅ អ្នកបំពានវិធានការសុខាភិបាល ដាច់ខាត់ត្រូវពិន័យគ្មានការលើកលែង

កាលពីយប់ថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ ២០២១ តាមរយៈឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានឱ្យដឹងថា សម្រាប់ប្រជាពលរដ្ឋទាំងឡាយណាដែលមិនបានអនុវត្តតាមវិធានការសុខាភិបាល អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធនឹងធ្វើការផាកពិន័យទៅតាមផ្លូវច្បាប់ ដោយគ្មានការលើកលែង និង គ្មានការយោគយល់អ្វីទាំងអស់ ។

ឯកឧត្តម គួច ចំរើន បានបញ្ជាក់បន្ថែមថា សម្រាប់ប្រជាពលរដ្ឋណាដែលមិនអនុវត្តន៍វិធានការសុខាភិបាល ដោយធ្វើការគេចវេះពីការធ្វើចត្តាឡីស័ក ឬ គេចចេញពីទីកន្លែងធ្វើចត្តាឡីស័ក មិនចូលរួមសហការជាមួយក្រុមគ្រូពេទ្យ និង កម្លាំងអាជ្ញាធរមានសមត្ថកិច្ច ចាប់ពីថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ ២០២១ នេះតទៅ ដាច់ខាតត្រូវផ្តន្ទាទោសជាពិន័យអន្តរការណ៍ ៕

Add a Comment

Your email address will not be published. Required fields are marked *