ជួយបន្តការប្រុងប្រយ័ត្នអោយកាន់តែខ្ពស់បងប្អូន! ថ្ងៃនេះ កម្ពុជារកឃើញអ្នកឆ្លងកូវីដ-១៩ ចំនួន ៩១៥ នាក់ និង ស្លា.ប់ចំនួន ៣៣ នាក់

នៅថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ ២០២១ នេះ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្តីប្រកាសឱ្យបានដឹងថា នៅក្នុងថ្ងៃនេះ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ៩១៥ នាក់បន្ថែមទៀតហើយ ដែលក្នុងនោះមានករណីនាំចូលពីបរទេសចំនួន ២៥៧ នាក់ ។

ជាមួយគ្នានោះដែរ ក្រសួងសុខាភិបាល ក៏បានរាយការណ៍អំពីតួលេខអ្នកស្លាប់ នៅក្នុងថ្ងៃនេះផងដែរ ដោយក្រុមគ្រូពេទ្យរកឃើញមានអ្នកជំងឺកូវីដ-១៩ បានស្លាប់ចំនួន ៣៣ នាក់ ខណៈមានអ្នកជាសះស្បើយចំនួន ៨៧៦ នាក់ បានជាសះស្បើយពេញលេញ និង ត្រឡប់ទៅបន្តធ្វើចត្តាឡីស័កនៅតាមផ្ទះវិញ ។

គិតត្រឹមថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ ២០២១ នេះ ចំនួនករណីឆ្លងកូវីដ-១៩ ក្នុងប្រទេសកម្ពុជារួមមាន ៖
– ករណីឆ្លងសរុបទូទាំងប្រទេស កើនឡើងដល់ ៦៣៦១៥ នាក់
– អ្នកជាសះស្បើយមានចំនួនសរុប ៥៥៣៦៥ នាក់
– អ្នកស្លា.ប់មានចំនួនសរុប ៩៨៦ នាក់ ៕
សូមអានសេចក្តីលម្អិតខាងក្រោម ៖

Add a Comment

Your email address will not be published. Required fields are marked *