ក្តៅៗ! កម្ពុជាសម្រេចផ្អាកការចេញ-ចូលឆ្លងកាត់ព្រំដែនកម្ពុជា-វៀតណាម ១ខែ លែងលែងតែក្នុងករណីនេះ

ក្រសួងការបរទេស និង សហប្រតិបត្តិការអន្តរជាតិ កាលពីថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ ២០២១ កន្លងទៅ បានចេញសេចក្តីជូនដំណឹងស្តីពី ការផ្អាកជាបណ្ដោះអាសន្នក្នុងការធ្វើដំណើរចេញ-ចូលឆ្លងកាត់តាមច្រកព្រំដែនកម្ពុជា វៀតណាម សម្រាប់ជនជាតិវៀតណាមទាំងអស់រយៈពេលពេញមួយខែ គិតចាប់ពីថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ ២០២១ តទៅ ។

ដោយយោងទៅតាមស្ថានភាពនៃការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ កំពុងបន្តគំរាមកំហែងខ្លាំង រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចហាមឃាត់ការដំណើរចេញ-ចូលកាត់ព្រំដែនកម្ពុជា វៀតណាម ដូចជា កម្មករជំនាញ អ្នកបច្ចេកទេស បុគ្គលិក ក្រុមហ៊ុននានារបស់វៀតណាម ។

ដោយឡែក សម្រាប់ករណីលើកលែង អ្នកជំងឺដែលត្រូវទៅព្យាបាលនៅវៀតណាម អ្នកការទូត មន្ត្រីរាជការ និស្សិត សិក្ខាកាមផ្សេងៗអាចធ្វើដំណើរឆ្លងកាត់បាន ។ ឯជនជាតិវៀតណាមទាំងអស់ដែលកំពុងធ្វើការ និង ស្នាក់នៅកម្ពុជា មិនអនុញ្ញាតឱ្យត្រឡប់ទៅវៀតណាមវិញបានទេ ទោះបានធ្វើចត្តាឡីស័ករួច និង កំពុងធ្វើចត្តាឡីស័កក៏ដោយ ។
គួររំឭកបន្ថែមថា គិតត្រឹមថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ ២០២១ កន្លងទៅ ក្រសួងសុខាភិបាលវៀតណាម បានបង្ហាញតួលេខថ្មីរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ២៣០១ នាក់ ដែលនាំឱ្យតួលេខឆ្លងសរុបហក់ដល់ ៣៤ ៥០០ នាក់ ៕
សូមអានសេចក្តីលម្អិតខាងក្រោម ៖

Add a Comment

Your email address will not be published. Required fields are marked *