អ្នកដំណើរស្រឡាំងកាំងពេលឃើញស-ពអ្នកជំងឺកូវីដ ត្រូវបានគេទម្លាក់ពីលើស្ពានចូលទឹកទន្លេគួរឲ្យសង្វេគ

បរទេស៖ សាកស-ពមនុស្សម្នាក់ ត្រូវបានគេយកទៅបោះចោលនៅលើស្ពានចូលទៅក្នុងទឹក នៅភាគខាងជើងនៃប្រទេសឥណ្ឌា ដែលជាទង្វើមិននឹកស្មានដល់របស់មនុស្ស ២ នាក់ ហើយក្រោយមកត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានសម្រេច។ វីដេអូដ៏សង្វេគមួយនេះ បានបែកធ្លាយកាលពីកន្លងទៅថ្មីៗបង្ហាញពីបុរសពីរនាក់ កំពុងតែបោះសាក-សពចូលទៅក្នុងទន្លេ Rapti ក្នុងខេត្ត Balrampur ដែលស្ថិតនៅរដ្ឋ Uttar Pradesh ប្រទេសឥណ្ឌា។

របាយការណ៍ក្រៅស្រុកបាននិយាយថា ប៉ូលីសបានកំណត់អត្តសញ្ញាណបុរសទាំងនោះបានហើយ រហូតឈានដល់ការចាប់ខ្លួនពួកគេ។ នៅក្នុងឃ្លីបវីដេអូនោះ គេឃើញមនុស្សពីរនាក់នៅទីនោះ ខំសែងរបស់ម្យ៉ាងដាក់លើបង្កាន់ដៃស្ពាន ហើយអ្វីដែលនៅក្នុងនោះ មើលទៅដូចជានរណាម្នាក់ ហើយម្នាក់ក្នុងចំនោមបុរសទាំង២នោះ ស្លៀកឯកសណ្ឋានពេទ្យ PPE ការពារជំងឺកូវីដទៀតផង។

យោងតាមសារព័ត៌មាន India Today បានឲ្យដឹងថា ប្រធានពេទ្យម្នាក់ដែលមានអត្តសញ្ញាណស-ពបានអះអាងថា អ្នកជំងឺខាងលើត្រូវបានបញ្ជូនមកមន្ទីរពេទ្យ បន្ទាប់ពីបានធ្វើតេស្តិ៍វិជ្ជមានជំងឺកូវីដ ហើយបានស្លាប់នៅប៉ុន្មានថ្ងៃក្រោយ។ មន្ទីរពេទ្យបានប្រគល់ស-ពទៅឱ្យក្រុមគ្រួសារបុរសនោះ ដើម្បីបូ-ជា ដែលអាជ្ញាបានអះអាងថា នេះអាចជាមូលហេតុនៅពីក្រោយ ការយកសពគាត់ទៅបោះចោលតាមបែបបុរាណ ជំនួសឲ្យការបូ-ជា ដែលនាំឲ្យមានការរីករាលដាលជំងឺកូវីដកាន់តែខ្លាំង។

សាក-សពនៅតាមបណ្តោយច្រាំងទន្លេ បានក្លាយជារឿងធម្មតាទៅហើយនៅទូទាំងប្រទេសឥណ្ឌានាពេលថ្មីៗនេះ ខណៈដែលពួកគេកំពុងបន្តប្រយុទ្ធប្រឆាំងនឹងការកើនឡើងនៃរលកទី២ ការឆ្លងរីរាលដាលជំងឺកូវីដ ហើយការស្លាប់នៅតែបន្តកើតឡើងក្នុងអំឡុងពេលរលកទីពីរ ដែលបានធ្វើឱ្យពលរដ្ឋនៅទីនោះមានវិប្បត្តិយ៉ាងធ្ងន់ធ្ងរ។

ទីកន្លែងបញ្ចុះសពដ៏ធំត្រូវបានបង្កើតឡើងនៅក្នុង និងជុំវិញទន្លេ Ganga ដោយមានមនុស្សស្លាប់ជាច្រើនរង់ចាំការបញ្ចុះនៅទីនោះ ហើយក្នុងករណីខ្លះត្រូវបានបូ-ជាតាមរយៈការដុ-ត៕

Add a Comment

Your email address will not be published. Required fields are marked *