ថែសុខភាពផងបងប្អូន! ចាប់ពីស្អែក ដល់ថ្ងៃ ៦ ខែកក្កដា នឹងមានភ្លៀងធ្លាក់នៅតំបន់ទាំងនេះ

ក្រសួងធនធានទឹក និង ឧតុនិយម នៅព្រឹកថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ ២០២១ នេះ បានចេញសេចក្តីជូនដំណឹង ស្ដីពីស្ថានភាពធាតុអាកាស នៅកម្ពុជា ចាប់ពីថ្ងៃទី ៣០ ខែមិថុនា ដល់ថ្ងៃទី ៦ ខែកក្កដា ឆ្នាំ២០២១ ដោយប្រទេសកម្ពុជា នឹងទទួលរងនូវឥទ្ធិពលពីរដំណាក់កាលដូចតទៅ ៖
– ពីថ្ងៃទី ៣០ ខែមិថុនា ដល់ថ្ងៃទី ៣ ខែកក្កដា គឺឥទ្ធិពលខ្យល់មូសុងនិរតីខ្សោយ

– ពីថ្ងៃទី៤-៦ ខែកក្កដា គឺឥទ្ធិពលខ្យល់មូសុងនិរតីមធ្យម និង ជ្រលងសម្ពាធទាបពីចិន
ស្ថានភាពបែបនេះនឹងធ្វើឱ្យ ៖
១. បណ្តាខេត្តនៅតំបន់វាលទំនាបកណ្ដាល
– សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥ °C
– សីតុណ្ហភាពអតិបរមា មានពី ៣៤-៣៦ °C
– នៅថ្ងៃទី ៣០ ខែមិថុនា ដល់ថ្ងៃទី ៣ ខែកក្កដា នឹងអាចមានភ្លៀងធ្លាក់ខ្សោយដោយអន្លើរ ។
– នៅថ្ងៃទី ៤-៦ ខែកក្កដា នឹងអាចមានភ្លៀងធ្លាក់ ក្នុងកម្រិតពីតិចទៅបង្គួរ ។ ទន្ទឹមនឹងនោះក៏មានផ្នែកខ្លះ មានភ្លៀងធ្លាក់ច្រើន ។
២. បណ្តាខេត្តដាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន
– សីតុណ្ហភាពអប្បបរមា មានពី ២២-២៤ °C
– សីតុណ្ហភាពអតិបរមា មានពី ៣២-៣៤ °C
– នឹងអាចមានភ្លៀងធ្លាក់ដោយអន្លើរ ក្នុងកម្រិតពីខ្សោយទៅមធ្យម ។

៣. តំបន់មាត់សមុទ្រ
– សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦ °C
– សីតុណ្ហភាពអតិបរមា មានពី ៣២-៣៤ °C
– នឹងអាចមានភ្លៀងធ្លាក់ ក្នុងកម្រិតពីខ្សោយទៅមធ្យម ។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនជ្រាបជាព័ត៌មាន និងមានការប្រុងប្រយ័ត្នចំពោះ បាតុភូតភ្លៀងផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ដែលអាចកើតមានជាពិសេសនៅតំបន់វាលទំនាបកណ្ដាល ចាប់ពី ថ្ងៃទី ៤ ដល់ថ្ងៃទី ៦ ខែកក្កដា ឆ្នាំ ២០២១ នេះ ៕
សូមអានសេចក្ដីលម្អិតនៅខាងក្រោម ៖

Add a Comment

Your email address will not be published. Required fields are marked *